Dongfeng Nissan បញ្ចេញឡានសាំងថ្មីរបស់ខ្លួន មានបំពាក់ប្រព័ន្ធកាប៊ីនឆ្លាតវៃ HarmonySpace 5 របស់ Huawei!

ដើម្បីបំពេញតម្រូវការទីផ្សារពីមួយឆ្នាំទៅមួយឆ្នាំរបស់អតិថិជន ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Dongfeng Nissan បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Nissan Teana ដែលជារថយន្តប្រើសាំងដំបូងគេនៅពិភពលោកដែលទទួលបាននូវប្រព័ន្ធ Huawei HarmonyOS Cockpit របស់ខ្លួនហើយ ដោយក្នុងនោះ វាគឺត្រូវបានប្រកាសបង្ហាញចេញនៅក្នុងខួបលើកទី ៤០ របស់ក្រុមហ៊ុន Dongfeng Nissan ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩២០ ម.ម ទទឹង ១ ៨៥០ ម.ម កម្ពស់ ១ ៤៤៧ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨២៥ ម.ម ។ វាដំណើរការដោយម៉ាសុីនសាំង 2.0T VC-Turbo ផលិតកម្លាំងបាន ២៤៣សេះ និងកម្លាំងរមួល ៣៧១ញ៉ូតុនម៉ែត្រ។ លើសពីនេះ ក៏ទទួលបាននូវប្រអប់លេខ CVT ចំនួន ៨វគ្គផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកការឌីស្សាញវិញ ក៏ត្រូវបានភ្ជាប់មកជាមួយប្រព័ន្ធកាប៊ីន HarmonySpace 5 ដែលដំណើរការដោយ បច្ចេកវិទ្យា HarmonyOS និង Huawei Sound ផងដែរ ខណៈព័ត៌មានលម្អិតផ្សេងៗទៀតវិញ មិនទាន់បង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម