DongFeng Venucia V ប្រភេទ Plug-in hybrid ជិះ ១០០ គីឡូម៉ែត្រស៊ីសាំងតែ ៤ លីត្រ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៣ ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Dongfeng Nissan បានធ្វើការដាក់បញ្ចេញចេញជាផ្លូវការនៅរថយន្ត Venucia V DD-i ប្រភេទ plug-in hybrid នៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះផលិតនៅលើគ្រោងឆ្អឺង VSA modular platform មានប្រវែងតួខ្លួនសរុប ៤ ៥៦២ ម.ម ទទឹង ១ ៩១៧ ម.ម កំពស់ ១ ៦២៥ ម.ម និងប្រវែងគន្លាតកងមុខ-ក្រោយ ២ ៧០០ ម.ម ។ សម្រាប់ការេចនានៅផ្នែកខាងក្រៅ Venucia V DD-i ភ្ជាប់មកជាមួយប៉ាណាមុខមួយផ្ទាំងធំរាងអក្សរ V តុបតែងដោយក្រូម៉េ ចង្កៀងមុខ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ថាសកង់ស្ព័រប្រភេទ 6-spoke alloy , កញ្ចក់ចំហៀងខ្មៅ និងចង្កៀងក្រោយ LED រចនាជាខ្សែបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Venucia V DD-i ផ្នែកខាងក្នុងនៃកាប៊ីនត្រូវបានរចនាឡើងជាមួយពណ៌បៃតង និងពណ៌ប្រផេះ បំពាក់​កៅអីប្រភេទ gravity-free seat ​​នៅផ្នែកខាងមុខភ្ជាប់មកជាមួយមុខងារខ្យល់ត្រជាក់ និងកំដៅនៃកៅអីផងដែរ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ Plug-in hybrid ទំហំ ៤ ស៊ីឡាំង ផលិតកម្លាំងបាន ១៩០ សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រ ប្រើពេល ៧ វិនាទី ជាមួយកម្រិតស៊ីសាំ ៤ លីត្រក្នុងការបើកបរចម្ងាយ ១០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម