Dongfeng Warrior M817 ប្រភេទ SUV off-road បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅ Dongfeng Warrior M817 ផ្តោតលើផ្លូវលំបាកៗ ឬ​ Off-Road នៅឯព្រឹត្តិការណ៍ពិព័រណ៍រថយន្ត Shanghai Auto Show ឆ្នាំ២០២៥ នៅទីផ្សារប្រទេសចិន ។

Dongfeng Warrior M817 ផលិតឡើងនៅលើគ្រោងឆ្អឹងដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន Huawei ព្រមទាំងរួមបញ្ចូលគ្នានៅវិស្វកម្មកម្រិតយោធាជាមួយនឹងបច្ចេកវិទ្យាឆ្លាតវៃ និហជារថយន្តអគ្គិសនីដ៏ប្រណិត Off-road ដំបូងគេបង្អស់ដែលបំពាក់ដោយប្រព័ន្ធបើកបរឆ្លាតវៃ Qiankun ADS 4.0 របស់ក្រុមហ៊ុន Huawei ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានលក្ខណៈរថយន្តប្រើប្រាស់ក្នុងជួរកងទ័ព ដែលការឌីស្សាញឲ្យឈ្មោះថា Heroic Soul 2.0 ដែលសង្កត់ធ្ងន់ទៅភាពរឹងមាំ ហាប់ណែន និងអំណាច ដែលនៅផ្នែកខាងមុខមានគម្របម៉ាស៊ីនទំហំធំ ប៉ាណារាងជាសំណាញ់ ចង្កៀងមុខ-ក្រោយប្រភេទ LED កាងការពារទំហំធំ​ ប្រើប្រាស់នៅថាសកង់ថាសកង់ទំហំ ២០ អ៉ីញ ស្រោបដោយសំបងកង់ប្រភេទ Off-Road និងកាងដែក roof-rial លើដំបូលជាដើម ។

ទាក់ទងនៅនឹងផ្នែកថាមពលម៉ាស៊ីន រថយន្តនេះ ជាប្រភេទអគ្គិសនី លាយសាំង EREV ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ អបដោយម៉ូទ័រអគ្គិសនីចំនួន ៣ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម