Dongfeng និង Nissan ចាប់ដៃគ្នាក្នុងការផលិតរថយន្តភីកអាប់ថ្មី

[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Dongfeng-Nissan បានធ្វើការដាក់បង្ហាញចេញនៅរថយន្តភីកអាប់ Nissan Yuanye Z9 ដែលមានទំហំធំ Nissan Navara គ្រោងនឹងចេញលក់នៅចុងឆ្នាំ ២០២៤ នេះ ។

Nissan Yuanye Z9 ផ្តល់នៅជម្រើសម៉ាស៊ីនចំនួន ២ រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៥៤ សេះ
  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩៨ សេះ ។ លើសពីនេះ ពេលខាងមុខ ក៏នឹងបង្ហាញនូវប្រភេទ Plug-in Hybrid ផងដែរ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ៥២០ ម.ម ទទឹង ១ ៩៦០ ម.ម កំពស់ ១ ៩៥០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ៣០០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានលក្ខណៈស្រដៀងគ្នាទៅនឹងភីកអាប់ BYD Shark ជាមួយប៉ាណាមុខទំហំធំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញ ។ ខណៈផ្នែកខាងក្នុងនៅមិនទាន់មានព័ត៌មានលម្អិតនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម