ក្រោយពីមានសំនួរចោទសួរថា “ក្រុមហ៊ុន Tesla នឹងពង្រីករោងចក្រផលិតរថយន្ត Tesla បន្ថែមក្រៅពីប្រទេសចិនឬអត់?” លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនបានឆ្លើយតបនឹងពង្រីកបន្ថែម ប៉ុន្តែក្រុមហ៊ុនត្រូវបញ្ចប់ការសង់រោងចក្រនៅទីក្រុងប៊ែរឡាំង និងរោងចក្រទីពីរនៅអាមេរិកជាមុនសិន។
នេះគឺជាលើកដំបូងហើយដែល Elon Musk បានបញ្ចេញមតិទាក់ទងនឹងរោងចក្រផលិតរថយន្ត Tesla ទីពីរនៅប្រទេសចិន ដែលរោងចក្រដំបូងគឺស្ថិតនៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន។ យ៉ាងណាក្ដីលោក Elon Musk មិនបានបញ្ជាក់ថារោងចក្រថ្មីនៅអាស៊ី នឹងបោះទីតាំងនៅប្រទេសណានោះទេ។
បើតាមវិបសាយ Car Scoops បានសន្និដ្ឋានថា ប្រទេសជប៉ុន និងកូរ៉េខាងត្បូងអាចជាជម្រើសល្អ ដោយសារប្រទេសទាំងពីរមានសក្ដានុពលខ្លាំងខាងឧស្សាហកម្មយានយន្ត៕