Elon Musk ធ្លាប់ចង់លក់ Tesla ឲ្យ Apple តម្លៃ៦០ពាន់លានដុល្លារ ប៉ុន្តែមិនបានសម្រេច

​នា​ថ្មីៗ​នេះ​ក្រោយ​ពី​លេច​ឮ​ដំណឹង​ថា​ Apple នឹង​ចាប់​ផ្ដើម​ផលិត​រថយន្ត​របស់​ខ្លួន​ចាប់​ពី​ឆ្នាំ ២០២៤ លោក Elon Musk នាយក​ប្រតិបត្តិ​ Tesla បាន​រំលឹក​អំពី​រឿង​រ៉ាវ​ដែល​លោក​ចង់​លក់​ Tesla ទៅ​ឲ្យ Apple កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។

លោក Elon Musk និយាយ​ថា​លោក​បាន​ទាក់ទង​ទៅ​ Apple នៅ​ពេល​ដែល Tesla ស្ថិត​ក្នុង​ស្ថានភាព​លំបាក​បំផុត​​គឺ​អំឡុង​ពេល​ផលិត​រថយន្ត​ Model 3។ ពេល​នោះ​លោក Elon Musk ចង់​ជួប​ពិភាក្សា​ជា​មួយ​លោក Tim Cook ​នាយក​ប្រតិបត្តិ Apple ដើម្បី​និយាយ​អំពី​ការ​ទិញ​យក​ Tesla ក្នុង​តម្លៃ​១​ដែល​ស្មើ​នឹង ១​ភាគ​១០​នៃ​តម្លៃ Tesla បច្ចុប្បន្ន។ ប៉ុន្តែ​ត្រូវ​បាន​លោក Tim Cook ប្រកែក​មិន​ជួប​នោះ​ទេ។

ពាណិជ្ជកម្ម

បច្ចុប្បន្ន​នេះ​ Tesla មាន​តម្លៃ​ទីផ្សារ​ជាង ៦៥០​ពាន់​លាន​ដុល្លារ ដូច​នេះ​តម្លៃ​ ១​ភាគ​១០​ ដែល​លោក Elon Musk សំដៅ​គឺ​ស្មើ​នឹង​​ខ្ទង់ ៦០​ពាន់​លាន​ដុល្លារ​ ដែល​​មិន​មែន​ជា​តម្លៃ​ទាប​ប៉ុន្មាន​ឡើយ៕

Sponsored