នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានលក់ភាគហ៊ុនបន្ថែមទៀតនៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ហើយថែមទាំងបានប្រកាសថាក្រុមហ៊ុននឹងចាប់ផ្តើមទទួលយក Dogecoin ជាការទូទាត់សម្រាប់ទំនិញរបស់ខ្លួន។
ឯកសារដែលបានធ្វើឡើងជាមួយគណៈកម្មការមូលបត្របង្ហាញថា Elon Musk បានប្រើជម្រើសដើម្បីទិញចូលភាគហ៊ុនចំនួន ២,១លានហ៊ុនរបស់ Tesla ក្នុងតម្លៃនីមួយៗថ្លៃជាង ៦.២៤ ដុល្លារ មុនពេលបន្តលក់ភាគហ៊ុន ៩៣៤,០៩១ ក្នុងតម្លៃចន្លោះពី ៩៥២ ដុល្លារ ទៅ ១,០០២ ដុល្លារ នេះមានន័យថា ឥឡូវនេះគាត់បានលក់ភាគហ៊ុន Tesla ដែលមានតម្លៃប្រហែល ១១,៧៦ ពាន់លានដុល្លារ គិតចាប់តាំងពីថ្ងៃទី ៨ ខែវិច្ឆិកា។
Tesla will make some merch buyable with Doge & see how it goes
— Elon Musk (@elonmusk) December 14, 2021
លោក Elon Musk មិនបានបង្ហាញពីមូលហេតុដែលគាត់លក់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Tesla នោះទេ ប៉ុន្តែវាត្រូវបានគេគិតថាពាក់ព័ន្ធនឹងការដំឡើងពន្ធដែលនឹងមកដល់ ក៏ដូចជាតម្លៃទីផ្សារខ្ពស់នៃក្រុមហ៊ុនផលិតរថយន្តនេះជាដើម។
ក្នុងនោះដែរគាត់ក៏ត្រូវបានគេនិយាយថាកំពុងគ្របដណ្តប់បំណុលផ្ទាល់ខ្លួនមួយចំនួន។ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះប្រហែល ១៥% នៅក្នុងខែធ្នូ ប៉ុន្តែនៅតែកើនឡើង ៣៦ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
មិនយូរប៉ុន្មានបន្ទាប់ពីការចែកចាយភាគហ៊ុនកាន់តែច្រើន Elon Musk បានចូលទៅក្នុងគណនី Twitter ដើម្បីប្រកាសថាក្រុមហ៊ុន Tesla នឹងអនុញ្ញាតឱ្យ Dogecoin ត្រូវបានប្រើនៅពេលទិញទំនិញរបស់ Tesla ដោយក្នុងនោះដែរ Dogecoin គឺជារូបិយបណ្ណ័មួយដែលបានបន្តដំណើរយ៉ាងសកម្មក្នុងរយៈពេល ១២ ខែកន្លងមកនេះ។
បន្ទាប់ពីបានប្រកាសថា Tesla នឹងចាប់ផ្តើមទទួលយកគ្រីបតូ តម្លៃបានកើនឡើងរហូតដល់ ៣៣ភាគរយ។ Elon Musk ធ្លាប់បានសារភាពថាគាត់នឹងធ្វើអោយតម្លៃនៃរូបបិយប័ណ្ណគ្រីបតូនេះកើនឡើង ប៉ុន្តែអះអាងថាគាត់មិនលក់វានៅពេលដែលតម្លៃកើនឡើង៕