Elon Musk គំរាមដកប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុន Apple ទាំងអស់ចេញពីក្រុមហ៊ុនរបស់គាត់

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានគំរាមហាមឃាត់ប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុន Apple ចេញពីក្រុមហ៊ុនរបស់គាត់រួមទាំង SpaceX បន្ទាប់ពីក្រុមហ៊ុន Apple បានប្រកាសរួមបញ្ចូលកម្មវិធី ChatGPT software ថ្មីរបស់ក្រុមហ៊ុន OpenAI ទៅក្នុងប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនដែលឲ្យឈ្មោះថា Apple Intelligence ។

ក្នុងនោះក្នុង Elon Musk បានបង្ហោះរូបភាព Meme មួយសន្លឹកនៅក្នុងបណ្តាញ X ជាមួយការខកចិត្តទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្យរបស់សហរដ្ឋអាមេរិក ដែលបានបង្កប់ន័យថា ប្រព័ន្ធនេះអាចបង្កហានិភ័យដល់សុវត្ថិភាពទិន្នន័យរបស់អ្នកប្រើប្រាស់ នឹងមិនមានអ្វីចំនេញឡើយ បើ Apple ប្រគល់ទិន្នន័យទៅឲ្យក្រុមហ៊ុន OpenAI ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅក្រោមប្រព័ន្ធ “Apple Intelligence” ថ្មី AI នឹងត្រូវបានប្រើដើម្បីផលិតជំនួយការសំឡេង Siri ដ៏ឆ្លាតវៃ និងផ្តល់ភាពងាយស្រួលផ្ទាល់ខ្លួនបន្ថែមទៀតដល់អ្នកប្រើប្រាស់។ បច្ចេកវិទ្យារបស់ OpenAI នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់សួរសំណួរទៅកាន់ ChatGPT តាមរយៈប្រព័ន្ធប្រតិបត្តិការ Apple Device របស់ពួកគេ។

គួរបញ្ជាក់ផងដែរថា Elon Musk ធ្លាប់ជាសហស្ថាបនិកនៃក្រុមហ៊ុន Open AI ប៉ុន្តែបានចាកចេញពីក្រុមហ៊ុនដោយសារមិនមានភាពចុះសម្រុងនឹងគ្នា។ គាត់ក៏ធ្លាប់មានជម្លោះជាសាធារណៈជាមួយ CEO របស់ក្រុមហ៊ុន OpenAI លោក Sam Altman និងបានប៉ះទង្គិចជាមួយ CEO Apple លោក Tim Cook នាពេលកន្លងមកផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម