[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Alcon Entertainment បានដាក់ពាក្យបណ្តឹងទៅកាន់លោក Elon Musk ប្រធានក្រុមហ៊ុនផលិតរថយន្ត Tesla ពីបទប្រើប្រាស់រូបភាព AI ដែលត្រូវបានបំផុសគំនិតដោយក្នុងរឿង Blade Runner 2049 សម្រាប់ព្រឹត្តិការណ៍បង្ហាញនៅរថយន្តអគ្គិសនីសុទ្ធគ្មានមនុស្សបើក Tesla Cybercab របស់ខ្លួន ។
ក្នុងនោះ ដើមបណ្តឹងគឺ ក្រុមហ៊ុន Alcon Entertainment ដែលជាអ្នកផលិតរូបភាព Blade Runner 2049 ពួកគេអះអាងថា លោក Elon Musk បានរំលោភលើការរក្សាសិទ្ធិរបស់ពួកគេដោយប្រើរូបភាព AI ចេញពីរូបភាពដែលពួកគេខំផលិតនៅក្នុងបទបង្ហាញសម្រាប់ Cybercab របស់ Tesla នៅឯព្រឹត្តិការណ៍ “We, Robot” ។
មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនអះអាងថា ពួកគេក៏បានបដិសេធសំណើបន្ទាន់មួយសម្រាប់សិទ្ធិផ្តល់អាជ្ញាប័ណ្ណ ដោយសន្មតថា លោក Elon Musk បានងាកទៅរកដំណោះស្រាយនៃរូបភាពដែលបង្កើតដោយ AI នេះ ៕