Elon Musk ថាភីកអាប់ Cybertruck ដំបូងៗ នឹងជាប្រភេទប្រើម៉ូទ័រអគ្គិសនី៤

រថយន្តភីកអាប់អគ្គិសនី Tesla Cybertruck ត្រូវបានពន្យាពេលដល់ឆ្នាំក្រោយ ប៉ុន្តែថ្មីៗនេះ CEO ក្រុមហ៊ុន Tesla លោក Elon Musk បានប្រកាសពីគម្រោងថ្មី សម្រាប់ប្រភេទប្រើម៉ូទ័រអគ្គិសនី ៤។

ទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតអំពីរថយន្ត Tesla Cybertruck ប្រើម៉ូទ័រអគ្គិសនី៤ នេះ នៅមិនទាន់ត្រូវបង្ហាញនៅឡើយទេ ប៉ុន្តែ CEO រូបនេះ​និយាយថា ផលិតកម្មភីកអាប់អគ្គិសនីនេះ នឹងចាប់ផ្តើមជាមួយនឹង Cybertruck ប្រភេទប្រើម៉ូទ័រអគ្គិសនី ៤ នេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួររំលឹកឲ្យដឹងថា ក្រុមហ៊ុន Tesla ដំបូងឡើយ បានប្រកាសថា រថយន្ត Cybertruck នឹងមានតម្លៃចាប់ពី ៣៩ ៩០០ដុល្លារ ដោយប្រើម៉ូទ័រអគ្គិសនីមួយ មានចម្ងាយបើកបរប្រហែល ៤០០គីឡូម៉ែត្រ ខណៈប្រភេទប្រើម៉ូទ័រអគ្គិសនី២ មានតម្លៃចាប់ពី ៤៩ ៩០០ដុល្លារ ហើយមានចម្ងាយបើកបរប្រហែល ៤៨០គីឡូម៉ែត្រ។ ក្នុងនោះ ក៏មានប្រភេទប្រើម៉ូទ័រអគ្គិសនីចំនួន ៣ ដែលមានតម្លៃចាប់ពី ៦៩ ៩០០ដុល្លារ ហើយមានចម្ងាយបើកបរប្រហែល ៨០០គីឡូម៉ែត្រ ផងដែរ។

យ៉ាងណាមិញ ក្រុមហ៊ុន Tesla បានលុបចេញនូវព័ត៌មានលម្អិតខាងលើ ចេញពីវេបសាយរបស់ខ្លួនកាលពីដើមឆ្នាំកន្លងទៅ ដែលធ្វើឲ្យមានការសង្ស័យថា នឹងមានការផ្លាស់ប្តូរ។ យ៉ាងណាក៏ដោយ ដើម្បីបានដឹងលម្អិតកាន់តែច្បាស់ យើងមានតែរង់ចាំមើលតទៅទៀតប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម