នាថ្មីៗនេះក្រោយពីលេចឮដំណឹងថា Apple នឹងចាប់ផ្ដើមផលិតរថយន្តរបស់ខ្លួនចាប់ពីឆ្នាំ ២០២៤ លោក Elon Musk នាយកប្រតិបត្តិ Tesla បានរំលឹកអំពីរឿងរ៉ាវដែលលោកចង់លក់ Tesla ទៅឲ្យ Apple កាលពីប៉ុន្មានឆ្នាំមុន។
លោក Elon Musk និយាយថាលោកបានទាក់ទងទៅ Apple នៅពេលដែល Tesla ស្ថិតក្នុងស្ថានភាពលំបាកបំផុតគឺអំឡុងពេលផលិតរថយន្ត Model 3។ ពេលនោះលោក Elon Musk ចង់ជួបពិភាក្សាជាមួយលោក Tim Cook នាយកប្រតិបត្តិ Apple ដើម្បីនិយាយអំពីការទិញយក Tesla ក្នុងតម្លៃ១ដែលស្មើនឹង ១ភាគ១០នៃតម្លៃ Tesla បច្ចុប្បន្ន។ ប៉ុន្តែត្រូវបានលោក Tim Cook ប្រកែកមិនជួបនោះទេ។
បច្ចុប្បន្ននេះ Tesla មានតម្លៃទីផ្សារជាង ៦៥០ពាន់លានដុល្លារ ដូចនេះតម្លៃ ១ភាគ១០ ដែលលោក Elon Musk សំដៅគឺស្មើនឹងខ្ទង់ ៦០ពាន់លានដុល្លារ ដែលមិនមែនជាតម្លៃទាបប៉ុន្មានឡើយ៕