Envision នឹងបង្កើតកញ្ចប់អាគុយសម្រាប់រថយន្តអគ្គិសនី ដែលសាកថ្មម្តងអាចជិះបានចម្ងាយ ១០០០ គ.ម

[ទីផ្សារបរទេស] យោងតាមការសិក្សារបស់ Nikkei បានបង្ហាញថាក្រុមហ៊ុន Envision AESC Group របស់ប្រទេសចិននឹងចាប់ផ្តើមផលិតកញ្ចប់អាគុយដែលមានគុណភាពខ្ពស់នៅក្នុងឆ្នាំ២០២៤ ជាមួយការសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ ១ ០០០គីទ្បូម៉ែត្រ សម្រាប់ក្រុមហ៊ុន Nissan, Renault និង Mitsubishi ។

ក្រុមហ៊ុន Envision AESC Group នឹងបង្កើនចំនួនថាមពលថ្មទ្វេដងនៅលើរថយន្តអគ្គិសនីនីមួយៗ ដែលធ្វើឱ្យមានទម្ងន់ធ្ងន់ជាងមុន។ ដោយក៏សង្ឃឹមថានឹងបង្កើនសមត្ថភាពផលិតកម្ម ១០ ដងនៃកម្រិតបច្ចុប្បន្ននៅចុងទសវត្សរ៍នេះ។ ហើយក្រុមហ៊ុន Envision ដែលផ្គតផ្អង់ដល់ Nissan Motor និងរថយន្តអគ្គិសនី Nissan Leaf ដែលអាចជិះបានចម្ងាយប្រហែល ៤៥០ គីទ្បូម៉ែត្រ ដោយការសាកភ្លើង ៣០% ក្នុងរយៈពេលក្រោម ២០នាទីប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

 

គួរឱ្យដឹងថាក្រុមហ៊ុន Envision AESC Group នឹងសាងសង់រោងចក្រមួយនៅក្នុងខេត្ត Ibaraki ក្បែរទីក្រុង Tokyo នៅឆ្នាំ២០២៤ ហើយរោងចក្រនេះនឹងរួមបញ្ចូលខ្សែសង្វាក់ផលិតកម្មសម្រាប់អាគុយថ្មី ដោយប្រើថាមពលពីបន្ទះសូទ្បា។ បន្ថែមពីនេះ Envision ក៏មានគោលបំណងសាងសង់រោងចក្រថ្មី ក្នុងប្រទេសជប៉ុន ចិន ចក្រភពអង់គ្លេស បារាំង និងសហរដ្ឋអាមេរិក។ ក្រុមហ៊ុនថាមពលកកើតឡើងវិញរបស់ចិន Envision AESC Group នឹងគ្រប់គ្រងចំណែក ៨០% ខណៈដែល Nissan មាន ២០% ។ ដោយគិតត្រឹមឆ្នាំ ២០២០ ក្រុមហ៊ុន Envision AESC គឺជាក្រុមហ៊ុនផលិតថាមពលធំជាងគេទី ៧ នៅលើពិភពលោក ដោយប្រហែល ៩០% នៃថាមពលទាំងអស់ត្រូវបានដឹកជញ្ជូនពីក្រុមហ៊ុននេះទៅកាន់ក្រុមហ៊ុន Nissan ។

សូមបញ្ជាក់ថាក្រុមហ៊ុន Envision AESC ខ្លួនគ្រោងនឹងបង្កើតរោងចក្រថាមពលថ្មី ដែលមានទឹកប្រាក់ប្រហែលចំនួន ២លានដុល្លារ នៅ Douai ភាគខាងជើងប្រទេសបារាំងផងដែរ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម