យោងតាមទូរទស្សន៍កណ្តាលរបស់ប្រទេសចិន (China Central Television) បានប្រកាសថា រថយន្តថាមពលថ្មីរបស់ក្រុមហ៊ុនផលិតរថយន្ត Chery គឺ Exlantix ET ត្រូវបានជ្រើសជារថយន្តប្រចាំឆ្នាំ ២០២៤ នៅប្រទេសចិន។
ក្នុងនោះ បើយោងតាមអនុប្រធានប្រតិបត្តិរបស់ Chery លោក Gao Xinhua បាននិយាយថា កាលដែលរថយន្តរបស់ពួកគេត្រូវបានជ្រើសជារថយន្តប្រចាំឆ្នាំ ២០២៤ នៅប្រទេសចិន ដោយសាររថយន្តនេះមានប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃស្នូលចំនួន ៣ ពិសេស គឺប្រព័ន្ធបើកបរអោយស្វ័យប្រវត្តិ (ប្រើបន្ទះឈីប Nvidia Orin-X) ប្រព័ន្ធបើកបរប៉ុង ២ និងប្រព័ន្ធបើកបរ EREV ។
គួរបញ្ជាក់ថា រថយន្ត Exlantix ET ដែលរូវបានជ្រើសជារថយន្តប្រចាំឆ្នាំ ២០២៤ នៅប្រទេសចិនគឺជារថយន្តដែលប្រើប្រាស់នូវប្រព័ន្ធបើកបរ EREV មិនមែនអគ្គិសនីសុទ្ធនោះទេ។
ចំពោះរថយន្ត Exlantix ET EREV ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ១៥៤ សេះ និងកម្លាំងរមួល ២២០ ញ៉ូតុនម៉ែត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ (ផ្នែកខាងមុខ) និង ២៦១ សេះ និងកម្លាំងរមួល ៣២៤ ញ៉ូតុនម៉ែត្រ (ផ្នែកខាងក្រោយ) ផ្គួបជាមួយអាគុយទំហំ ៤១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយសរុប ១ ៥០០ គីឡូម៉ែត្រ និងអាចបើកបរបានចម្ងាយ ២៤០គីឡូម៉ែត្រ ដោយប្រើប្រាស់នូវថាមពលអគ្គិសនីសុទ្ធ។
គួរឲដឹងថា រថយន្ត Chery Exeed Exlantix ET ប្រភេទម៉ាសុីន EREV ប៉ុង២ AWD មានតម្លៃលក់ចាប់ពី ២៦ ១៧៥ ដុល្លារ ដល់ ៤៤ ១០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន៕