FB Mondial lMOLA 125 ស៊េរីឆ្នាំ ២០២២ បង្ហាញខ្លួនជាមួយការឌីហ្សាញកាន់តែស្ព័រ តម្លៃជិត ៣ ពាន់ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន FB Mondial របស់ប្រទេសអ៊ីតាលី បានធ្វើការបញ្ចេញនូវម៉ូតូ lMOLA 125 ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter មានការឌីហ្សាញបែបស្ព័រ ដែលស្រដៀងទៅនឹង Yamaha Aerox ឬ Honda Click ។

ការឌីហ្សាញនៃម៉ូតូ FB Mondial lMOLA 125 ត្រូវបានឌីស្សាញជាមួយរូបរាងថ្មីកាន់តែស្ព័រ នឹងផ្តោតសំខាន់ទៅលើប្រព័ន្ធ Aerodynamics ដើម្បីឱ្យវាបើកបរកាន់តែប្រសើរ ព្រមទាំងបានបំពាក់មកជាមួយនូវចង្កៀងប្រភេទ LED, កុងទ័រឌីជីថលប្រភេទ LCD, រន្ធសាកប្រភេទ USB និង Smart key រួមជាមួយប្រព័ន្ធហ្វាំ្រង ABS និងហ្វ្រាំងឌីសនៅខាងមុខ និងខាងក្រោយផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ម៉ូតូ FB Mondial lMOLA 125 ប្រើប្រាស់ម៉ាស៊ីនសាំងទំហំ ១ស៊ីទ្បាំង និងប្រព័ន្ធស្អំប្រេង air-cooled ចំណុះ ១២៥សេសេ ផលិតកម្លាំង ៩សេះ និងកម្លាំងរមួល ៩,១ញ៉ូតុនម៉ែត្រ ជាមួយនឹងធុងសាំងផ្ទុកចំណុះ ៤,៥ លីត្រ។

យ៉ាងណាមិញចំពោះម៉ូតូ FB Mondial lMOLA 125 មានតម្លៃចាប់ពី ២,៩៤៣ ដុល្លារសម្រាប់ទីផ្សារនៅក្នុងប្រទេសអ៊ីតាលី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម