FCA វិនិយោគលុយ ២៥០ លានដុល្លារនៅឥណ្ឌា ដើម្បីផលិតឡាន Jeep

ក្រុមហ៊ុន Fiat Chrysler Automobiles កំពុងតែវិនិយោគទឹកប្រាក់ចំនួន ២៥០ លានដុល្លារអាមេរិក ទៅក្នុងប្រទេសឥណ្ឌា ដើម្បីបង្កើនវត្តមានរបស់ខ្លួននៅក្នុងស្រុក ក៏ដូចជាដើម្បីបើកដំណើរការរថយន្ត SUV ម៉ាក Jeep ស៊េរីថ្មីចំនួន ៤ ម៉ូដែលក្នុងរយៈពេលពីរឆ្នាំខាងមុខ។

ការវិនិយោគនេះនឹងនាំឲ្យមានផលិតកម្មក្នុងស្រុក នៃប្រភេទ SUV ខ្នាតកណ្តាល, SUV កៅអី៣ជួរ ក៏ដូចជាការដំឡើងរថយន្ត Jeep Wrangler និង Jeep Cherokee បូករួមនឹងការបញ្ចេញម៉ូដែល Compass ស៊េរីថ្មីផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា បច្ចុប្បន្ននេះក្រុមហ៊ុន FCA កាន់កាប់តិចជាង ១ ភាគរយនៃទីផ្សាររថយន្តដឹកអ្នកដំណើរនៅក្នុងប្រទេសឥណ្ឌាដូច្នេះការបន្ថែមរថយន្តម៉ូដែលថ្មីនោះ គួរតែអាចធ្វើឲ្យវាកាត់បន្ថយការចំណាយ និងជំរុញការលក់ទូទៅ។

លោក Partha Datta នាយកប្រតិបត្តិក្រុមហ៊ុន FCA India បាននិយាយថា “ការវិនិយោគថ្មីរបស់យើងចំនួន ២៥០ លានដុល្លារនេះ នឹងផ្តល់នូវយើងនូវការប្រគួតប្រជែងនៅក្នុងផ្នែកជាច្រើន”។ លោក Partha ក៏បានបន្ថែមឲ្យដឹងដែរថា គោលដៅថ្មីមួយទៀតរបស់ខ្លួន គឺបង្កើនចំនួនគ្រឿងបន្លាស់ដែលផលិតនៅក្នុងស្រុក សម្រាប់រថយន្តរបស់ខ្លួន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម