Ferrari ចង់ប្រកាសចេញរថយន្តថ្មី ២ម៉ូដែលនៅឆ្នាំ ២០២០

Ferrari គ្រោង​ប្រកាស​ចេញ​រថយន្ត​ថ្មី​ចំនួន​ពីរ​ម៉ូដែល​នៅ​ឆ្នាំ ២០២០ នេះ ត្បិត​ថា​កន្លង​មក​ ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​បាន​និយាយ​ថា​ ២០២០ នឹង​ជា​ឆ្នាំ​ដែល​ត្រូវ​ពង្រឹង​ផ្ទៃ​​ក្នុង​​ក្ដី។

ពេល​សម្ភាសន៍​ជា​មួយ​ Autocar កាល​ពី​ថ្មីៗ​នេះ​​ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​របស់ Ferrari លោក Enrico Galliera បាន​និយាយ​ថា ៖ “យើង​តែង​តែ​មាន​គម្រោង​ថា​ធ្វើ​អ្វី​លើស​ពី​នេះ ហើយ​យើង​ចង់​​បង្កើត​ព័ត៌មាន​មួយ​ចំនួន។ យើង​នឹង​ប្រកាស​ចេញ​រថយន្ត​ថ្មី​ពីរ​ម៉ូដែល​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​នេះ។”

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរ​ដឹង​ថា​កាល​ពី​ឆ្នាំ ២០១៩ ក្រុមហ៊ុន Ferrari បាន​ប្រកាស​ចេញ​រថយន្ត​ថ្មី​ចំនួន​ប្រាំ​ម៉ូដែល រួម​មាន​ F8 Tributo, F8 Spider, SF90 Stradale, 812 GTS និង Roma ដែល​​​ការ​ប្រកាស​ចេញ​រថយន្ត​ថ្មី​នេះ​ជា​ផ្នែក​មួយ​នៃ​ផែនការ​ពង្រីក​​សែស្រឡាយ​រថយន្ត​​របស់ Ferrari ដោយ​ក្នុង​ពេល ៥ឆ្នាំ ប្រកាស​ចេញ​រថយន្ត​ថ្មី​ឲ្យ​បាន ១៥ម៉ូដែល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម