Ferrari ចេញឡាន 812 Limited Edition ថ្មី មានកម្លាំងដល់ ៨១៨សេះ

ក្រុមហ៊ុន Ferrari បានបញ្ចេញរូបភាពដំបូងបង្អស់នៃរថយន្ត 812 Superfast Limited Edition ថ្មី មុនការប្រកាសចេញជាផ្លូវការពេញលេញ នៅថ្ងៃទី៥ ខែឧសភា ខាងមុខ។

រថយន្ត Ferrari 812 Superfast Limited Edition ថ្មីនេះ នឹងបំពាក់ម៉ាស៊ីនជំនាន់ចុងក្រោយ naturally aspirated V12 ដែលបង្កើតកម្លាំងបានសរុប ៨១៨សេះ ធ្វើឲ្យវាក្លាយជា ម៉ាស៊ីនរថយន្តប្រើលើផ្លូវសាធារណៈមានកម្លាំងខ្លាំងបំផុតដែល Ferrari ផ្តល់ឲ្យ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនតែប៉ុណ្ណោះ ម៉ាស៊ីនដ៏ខ្លាំងក្លានេះថែមទាំងអាចជាន់ដល់កុងទ័រវិលជុំ 9500 RPM ដែលក្លាយជារថយន្ត Ferrari អាចបើកលើផ្លូវសាធារណៈស្របច្បាប់ មានកុងទ័រវិលជុំខ្ពស់បំផុត ដែល Ferrari ធ្លាប់ផលិត ផងដែរ។

គួរឲ្យដឹងដែរថា ម៉ាស៊ីន naturally aspirated V12 ដែលបំពាក់លើរថយន្ត Ferrari 812 Superfast Limited Edition ត្រូវបានអាប់ដេតពីម៉ាស៊ីន Ferrari 812 Superfast ធម្មតា ដែលធ្វើឲ្យវារឹតតែខ្លាំង និងពិសេស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម