Ferrari បង្ហាញវត្តមានរថយន្តអគ្គិសនីថ្មី កម្លាំង ៨១៨សេះ

[ទីផ្សារបរទេស] បន្ទាប់ពីរថយន្ត LaFerrari ដ៏អស្ចារ្យគឺ SF90 Stradale និង SF90 Spider ក្រុមហ៊ុនរថយន្តស្ព័ររបស់អុីតាលី Ferrari នៅតែបន្តបង្ហាញវត្តមានរថយន្តស្ព័រអេឡិចត្រូនិចមួយផ្សេងទៀត នោះគឺ Ferrari 296 GTB។ វាជាលើកដំបូងបំផុតដែល Ferrari មានម៉ាស៊ីនតូចត្រឹមតែ ២,៩លីត្រ ៦សុីឡាំង អាចរត់ពី ០-១០០គ.ម/ម៉ ចំណាយពេលត្រឹមតែ ២,៩វិនាទី ល្បឿនដែលមានល្បឿនលឿនបំផុត ៣៣០គ.ម/ម៉។ ចេញមកលើកនេះដើម្បីឆ្លើយតបទៅរថយន្ត McLaren Artura។ ឈ្មោះដែលមានលេខ ‘ ២៩ ‘ តំណាងអោយកម្លាំង ២៩៩២cc និងលេខ ‘ ៦ ‘ គឺចំនួនស៊ីឡាំង។

ដោយមានជំនួយថាមពលពីអាគុយអគ្គីសនី វាបានបង្កើតថាមពលកម្លាំងថ្មីរហូតដល់ ៨១៨សេះ និងកម្លាំងរមួល ៥៤៦ lb-ft។ គួរអោយកត់សម្គាល់ដែរថា ក្រុមហ៊ុន Ferrari បាននិយាយថាម៉ូដែល 296 GTB ប្រភេទកូនកាត់អគ្គិសនី (Plug-in hybrid) នេះ មិនត្រូវបានបង្កើតឡើងសម្រាប់ជំនួសម៉ូដែលណាមួយឡើយ ពោលជាការបង្កើតទីផ្សារថ្មីដូច F8 Tributo ផងដែរ។

ពាណិជ្ជកម្ម

បើនិយាយពីថាមពលផ្ទាល់របស់ V6 នេះវិញគឺផលិតកម្លាំងបាន ៦៥៤សេះ ខណៈភ្ជាប់ដោយម៉ូទ័រអគ្គិសនីអាចទទួលកម្លាំងបន្ថែម ១៦៤សេះទៀត សរុបស្មើរនឹង ៨១៨សេះ។ ប្រសិនបើអ្នកចង់ប្រើប្រាស់អាគុយអគ្គិសនីសុទ្ធ វាអាចរត់ចម្ងាយបាន ២៥គីឡូម៉ែត្រ។ លើកនេះ Ferrari ក៏បានទម្លាក់ទម្ងន់រថយន្តផងដែរ ដោយម៉ូដែលនេះមានទម្ងន់ត្រឹមតែ ៣ ២៤១ផោន (ប្រហែល ១ ៤៧០គីឡូក្រាម)។ 3241 រថយន្តនេះត្រៀមចេញលក់ដំបូងសម្រាប់ទីផ្សារអឺរ៉ុបដើមឆ្នាំ ២០២២ មានតម្លៃចាប់ពី ៣២១ ៤០០ដុល្លារសហរដ្ឋអាមេរិច។

Sponsored