នៅក្នុងការបង្ហាញលទ្ធផលហិរញ្ញវត្ថុក្នុងឆ្នាំ២០២៤ របស់ក្រុមហ៊ុនកាលពីពេលថ្មីៗនេះ លោក Benedetto Vigna នាយកប្រតិបត្តិក្រុមហ៊ុន Ferrari បានបញ្ជាក់ថា ក្រុមហ៊ុន Ferrari នឹងបង្ហាញចេញនូវរថយន្តអគ្គិសនី (EV) ដំបូងគេរបស់ពួកគេនៅក្នុងខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។ ខណៈព័ត៌មានលម្អិតមិនត្រូវបានបង្ហាញតាមរយៈការប្រកាសនេះនោះទេ។
ក្នុងនោះ រថយន្តអគ្គិសនីនេះ ត្រូវបានរំពឹងថានឹងមានរចនាបថប្លែក និងសមត្ថភាពល្អជាងរថយន្ត Ferrari ដែលប្រើប្រាស់នូវម៉ាសុីនចំហេះក្នុង ពោលគឺរថយន្តនេះនឹងមានការរចនាបែប Crossover និង Grand Tourer (GT) ។
គួរឲដឹងថា នៅក្នុងឆ្នាំ ២០២៤ ក្រុមហ៊ុន Ferrari បានលក់រថយន្តបានចំនួន ១៣ ៧៥២ គ្រឿង មានចំណូលប្រចាំឆ្នាំចំនួន ២,៣៨ ពាន់លានអឺរ៉ូ ឫ ២,៥៥ ពាន់លានដុល្លារ ហើយក្រុមហ៊ុនមានការរំពឹងថា ក្នុងឆ្នាំ២០២៥ នេះ នឹងកើនឡើងដល់ ២,៥០ ពាន់លានអឺរ៉ូ ជាមួយគម្រោងចេញលក់រថយន្តថ្មីៗចំនួន ៦ ម៉ូឌែល រួមទាំងរថយន្តអគ្គិសនីដំបូងរបស់ពួកគេ៕