
ដើម្បីបំពេញតម្រូវការទីផ្សារពីមួយឆ្នាំទៅមួយឆ្នាំរបស់អតិថិជន ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Ferrari បានធ្វើការដាក់បង្ហាញចេញនូវព័ត៌មានផ្លូវការអំពីរថយន្តអគ្គិសនីដំបូងរបស់ខ្លួនដែលមានឈ្មោះថា Ferrari Elettrica ហើយ ដោយក្នុងនោះ នឹងធ្វើការប្រកាសចេញជាផ្លូវការនៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ។
បើនិយាយពីលក្ខណៈពិសេសរបស់់រថយន្តនេះ គឺដំណើរការដោយម៉ូទ័រអគ្គិសនីដល់ទៅ ៤ ឯណ្ណោះ ហើយវាក៏អាចផលិតកម្លាំងបានច្រើនជាង ១ពាន់សេះផងដែរ។ ជាមួយគ្នានេះ នៅពេលសាកថ្មពេញម្តងវិញ ក៏អាចបើកបរបានចម្ងាយ ៥៣០គីឡូម៉ែត្រ និងមានល្បឿនអតិបរមាប្រហែល ៣១០គីឡូម៉ែត្រក្នុងមួយម៉ោងផងដែរ។
គួរបញ្ជាក់ថា បើទោះបីរថយន្តនេះជារថយន្តអគ្គិសនីក៏ដោយ ក៏ប៉ុន្តែវាក៏អាចបញ្ចេញសម្លេងបានដូចគ្នានឹងរថយន្តប្រើម៉ាស៊ីនចំហេះក្នុងផងដែរ ខណៈតម្លៃវិញ គឺអាចនឹងមានតម្លៃជាង ៥៨មុឺនដុល្លារឯណ្ណោះ៕