Ferrari ពន្យាពេលផលិតឡាន Hybrid

សង្វាក់ផលិតកម្មនៃរថយន្ត Ferrari SF90 Stradale ត្រូវបានពន្យាពេល ដោយសារតែវីរុសកូរ៉ូណា។

ក្រុមហ៊ុនរថយន្តអ៊ីតាលីខាងលើមានបំណងចង់ដឹករថយន្តឲ្យអតិថិជន SF90 Stradale នៅដើមពាក់កណ្តាលឆ្នាំ២០២០ នេះ។ ផ្ទុយទៅវិញ Ferrari បានបញ្ជាក់ម្តងទៀតថា ការដឹករថយន្តឲ្យអតិថិជននៅអឺរ៉ុប នឹងត្រូវចាប់ផ្តើមនៅចុងឆ្នាំនេះ ខណៈសហរដ្ឋអាមេរិក ចាំយូរជាង ២ខែទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ferrari SF90 Stradale គឺជារថយន្តប្រភេទ Plug-in Hybrid ដែលមានបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbocharged V8 ជាមួយម៉ូទ័រអគ្គិសនីចំនួន​៣ ដែលបង្កើតកម្លាំងបានសរុប ៩៨៦សេះ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ២,៥វិនាទី ហើយមានល្បឿនអតិបរមារហូតដល់ទៅ ៣៤០គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម