អ្នកប្រមូលទិញរបស់របរមានតម្លៃមួយរូប បានហ៊ានចំណាយទឹកប្រាក់ ២,៦៤លានដុល្លារ ដើម្បីទិញយករថយន្ត Ferrari Enzo ស៊េរីឆ្នាំ ២០០៣ ពីការដេញថ្លៃដែលធ្វើឡើងតាមរយៈអនឡាញទាំងស្រុង។ តម្លៃនេះបានធ្វើឲ្យ Ferrari Enzo មួយគ្រឿងនេះក្លាយជារថយន្តដែលលក់ដេញថ្លៃលើអនឡាញបានថ្លៃខ្ពស់ជាងគេ។
រថយន្ត Ferrari Enzo ជារថយន្តកម្រមួយ ដែលគេឲ្យតម្លៃខ្លាំង ដោយសារវាមានផលិតត្រឹម ៤០០គ្រឿងប៉ុណ្ណោះ ក្នុងនោះមានមួយម៉ូដែលត្រូវបានបរិច្ចាគដល់ Vatican សម្រាប់ទង្វើសប្បុរសធម៌ ហើយរថយន្តដែលបរិច្ចាគនេះត្រូវបានគេយកមកដាក់ដេញថ្លៃ ក្នុងកម្មវិធីរៀបចំឡើងដោយ RM Sotheby’s។
ក្រៅពីរថយន្តនេះ មាន Ferrari មួយម៉ូដែលទៀតក៏ទទួលបានតម្លៃខ្ពស់គួរសមដែរក្នុងកម្មវិធីដេញថ្លៃដដែលនេះ។ ជាក់ស្ដែងរថយន្ត Ferrari 288 GT0 ឆ្នាំ ១៩៥៨ មួយគ្រឿង ត្រូវបានលក់ចេញក្នុងតម្លៃ ២,៣១លានដុល្លារ៕