Ferrari Enzo ក្លាយជាឡានដែលដេញថ្លៃលើអនឡាញបានថ្លៃជាងគេបំផុត

អ្នក​ប្រមូល​ទិញ​របស់របរ​មាន​តម្លៃ​មួយ​រូប​ បាន​ហ៊ាន​ចំណាយ​ទឹក​ប្រាក់ ២,៦៤​លាន​ដុល្លារ ដើម្បី​ទិញ​យក​រថយន្ត​ Ferrari Enzo ស៊េរី​ឆ្នាំ ២០០៣ ពី​ការ​ដេញ​ថ្លៃ​ដែល​ធ្វើ​ឡើង​តាម​រយៈ​អនឡាញ​​ទាំង​ស្រុង​។ តម្លៃ​នេះ​បាន​ធ្វើ​ឲ្យ Ferrari Enzo មួយ​គ្រឿង​នេះ​ក្លាយ​ជា​រថយន្ត​ដែល​លក់​ដេញ​ថ្លៃ​លើ​អនឡាញ​បាន​ថ្លៃ​ខ្ពស់​ជាង​គេ។

រថយន្ត Ferrari Enzo ​ជា​រថយន្ត​កម្រ​មួយ ដែល​គេ​ឲ្យ​តម្លៃ​ខ្លាំង ដោយ​សារ​វា​មាន​ផលិត​ត្រឹម ៤០០​គ្រឿង​ប៉ុណ្ណោះ ក្នុង​នោះ​មាន​មួយ​ម៉ូដែល​ត្រូវ​បាន​បរិច្ចាគ​ដល់ Vatican សម្រាប់​ទង្វើ​សប្បុរសធម៌ ហើយ​រថយន្ត​ដែល​បរិច្ចាគ​នេះ​ត្រូវ​បាន​គេ​យក​មក​ដាក់​ដេញ​ថ្លៃ ក្នុង​កម្មវិធី​រៀប​ចំ​ឡើង​ដោយ​ RM Sotheby’s។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​រថយន្ត​នេះ មាន​ Ferrari មួយ​ម៉ូដែល​ទៀត​ក៏​ទទួល​បាន​តម្លៃ​ខ្ពស់​គួរ​សម​ដែរ​ក្នុង​កម្មវិធី​ដេញ​ថ្លៃ​ដដែល​នេះ។ ជាក់​ស្ដែង​រថយន្ត​ Ferrari 288 GT0 ​ឆ្នាំ ១៩៥៨ មួយ​គ្រឿង ត្រូវ​បាន​លក់​ចេញ​ក្នុង​តម្លៃ ២,៣១​លាន​ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម