Ferrari F8 Spider កម្លាំង ៧១០សេះ ចេញមកប្រជែង Lamborghini និង McLaren

Ferrari បានបញ្ចេញរថយន្តស្ព័របើកដំបូងម៉ូដែលថ្មីសន្លាង F8 Spider ដើម្បីប្រជែងនឹង Lamborghini Huracan Evo Spyder និង McLaren 720S Spider។

F8 Spider ប្រើម៉ាស៊ីនសាំងចំណុះ ៣,៩ លីត្រ Twin-turbo ទំហំ ៨ ស៊ីឡាំង កម្លាំង ៧១០ សេះ ដំណើរការជាមួយប្រអប់លេខ Dual-clutch ៧ វគ្គ អាចរត់ពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៩ វិនាទី ហើយមានល្បឿនអតិបរមា ៣៤០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ពាណិជ្ជកម្ម

ម៉ាស៊ីន V8 របស់ F8 Spider ធ្លាប់បានឈ្នះពានរង្វាន់ម៉ាស៊ីនប្រចាំឆ្នាំ “International Engine of the Year Award” រយៈពេល ៤ ឆ្នាំ ហើយក៏ត្រូវបានប្រើលើរថយន្តល្បីៗជាច្រើន ដូចជា Ferrari Portofino, Ferrari California T, Ferrari GTC4 Lusso T, Ferrari 488 និង Ferrari F8 Tributo ផងដែរ។

F8 Spider អាចបើកដំបូលបានដោយប្រើរយៈពេល ១៤ វិនាទី និង បិទវិញ ១៤ វិនាទីដូចគ្នា ហើយអាចបើក/បិទពេលកំពុងបើកបរបានក្នុងល្បឿនដល់ ៤៥ គីឡូម៉ែត្រក្នុងមួយម៉ោង៕

Sponsored