ក្រុមហ៊ុននាំរថយន្តប្រណីតថៃ Cavallino Motors បានប្រកាសដាក់លក់រថយន្ត Ferrari F8 Tributo ស៊េរីចុងក្រោយបង្អស់ជាផ្លូវការ។
រថយន្តស្ព័ររបស់អ៊ីតាលីនេះប្រើម៉ាស៊ីនចំណុះ ៣,៩លីត្រ Twin-turbo ទំហំ ៨ស៊ីឡាំង មានកម្លាំង ៧២០សេះ អាចរត់ពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ២,៩វិនាទីប៉ុណ្ណោះ។
ថ្វីបើរថយន្ត Ferrari F8 Tributo ប្រើប្រព័ន្ធមេកានិចដូចរថយន្ត Ferrari 488 Berlinetta ប៉ុន្តែវាមានការរចនាផ្នែកខាងក្រៅ និងខាងក្នុងខុសគ្នា។
សូមបញ្ជាក់ថា រថយន្ត Ferrari F8 Tributo ថ្មីនេះ ត្រូវបានដាក់លក់ក្នុងតម្លៃ ២៥,២លានបាត (ប្រហែល ៨៣០ ០០០ដុល្លារ) ក្នុងប្រទេសថៃ ហើយវាជាគូប្រជែងនឹងរថយន្ត Lamborghini Huracan Evo និង McLaren 720S Coupe៕