Ferrari Limousine តួវែង ៧ កៅអី ដាក់លក់តម្លៃស្មានមិនដល់

រថយន្ត Ferrari ម៉ូដែល 360 Modena មួយ​គ្រឿង បាន​កែ​ច្នៃ​ទៅ​ជា​ប្រភេទ​រថយន្តតួវែង Limousine ហើយ​ដាក់​លក់​ក្នុង​តម្លៃ​នឹក​ស្មាន​មិន​ដល់​មួយ។

រថយន្ត​ស្ព័រ​ស៊េរី​ឆ្នាំ ២០០៣ នេះ ទើបតែប្រើបានចម្ងាយ ៥១ ១៧៩ គីឡូម៉ែត្រ និង​ប្រកាស​ដាក់​លក់​ក្នុង​តម្លៃ ៩៥ ០០០ ដុល្លារ​អាមេរិក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ferrari 360 Modena Limousine គួប​ផ្សំ​ទាំង ផាសុខភាព , ប្រណីតភាព និង កម្លាំង។ វា​ផ្តល់​កន្លែង​អង្គុយ​សម្រាប់​អ្នក​ដំណើរ​រហូត​ដល់ ៧ នាក់ ហើយ​បំពាក់​គ្រឿង​បរិក្ខារ​ទំនើបៗ​ជាច្រើន ដូចជា ទ្វារ​ប្រភេទ Suicide Doors (ដូច Rolls-Royce) , ដំបូល​កញ្ចក់ , ទូរទស្សន៍ , ភ្លើង​សម្រាប់​ពិធី​ជប់លៀង , កញ្ចក់​ឯកជន និង ប្រព័ន្ធ​សំឡេង​ថ្មី​ផង​ដែរ។

​វា​ដំណើរការ​ដោយ​ម៉ាស៊ីន​ចំណុះ ៣,៦ លីត្រ ទំហំ ៨ ស៊ីឡាំង មាន​កម្លាំង​ ៣៩៤ សេះ។ វា​អាច​រត់​ពី ០ ដល់ ១០០ គីឡូម៉ែត្រ ប្រើ​ពេល​ត្រឹមតែ ៤,៥ វិនាទី​ប៉ុណ្ណោះ ហើយ​មាន​ល្បឿន​អតិបរិមា ២៩៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

សូម​បញ្ជាក់​ថា តម្លៃ​រថយន្ត Ferrari 360 Modena ធម្មតា នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន មាន​តម្លៃ​ប្រហែល​ពី ៥០ ០០០ ទៅ ៦០ ០០០ ដុល្លារ​អាមេរិក​ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម