[ទីផ្សារបរទេស] ក្រុមហ៊ុន Ferrari បានធ្វើការប្រកាសថាខ្លួននឹងគ្រោងផលិតមនូវរថយន្ត Purosangue ប្រភេទ SUV ដំបូងបង្អស់នៅចុងឆ្នាំ ២០២២ ។
ទោះបីជារថយន្ត SUV នេះមានព័ត៌មានតាំងពីឆ្នាំ ២០១៨ ក៏ដោយមុនពេលរូបភាពបានបែកធ្លាយពេលកំពុងដំណើរការសាកល្បង ប៉ុន្តែ Ferrari មិនដែលបញ្ចេញព័ត៌មានណាមួយឡើយពាក់ព័ន្ធនឹងរថយន្តនេះសូម្បីតែបន្តិច។
ដោយទ្បែកមានប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរំពឹងថារថយន្ត Purosangue នឹងប្រើប្រាស់ម៉ាស៊ីន V8 plug-in hybrid ដូច SF90 Stradale ផងដែរ។ ប៉ុន្តែវាអាចទៅរួចដែលវានឹងត្រូវបានបំពាក់ដោយ V12 ឬ V6 hybrid ដូចគ្នាទៅនឹង 296 GTB ជាជម្រើសមួយផ្សេងទៀតផងដែរ។
ទោះជាយ៉ាងណាក៏ដោយ Purosangue ទំនងភ្ជាប់មកជាមួយម៉ូទ័រអគ្គិសនីដើម្បីជំរុញវា ខណៈពេលតែ Ferrari ធ្លាប់បានប្រកាសថា 812 Competizione នឹងក្លាយជាម៉ូឌែលចុងក្រោយដែលប្រើម៉ាស៊ីនចំហេះសុទ្ធ។
សម្រាប់ទីផ្សាររថយន្តប្រភេទ SUV ដែលមានសមត្ថភាពខ្ពស់ គឺជាផ្នែកមួយដែលមានសក្តានុពលខ្លាំងដែលជាគូប្រជែង Lamborghini Urus មានចំនួន ៦០% នៃការលក់សរុបរបស់ Lamborghini។ ខណៈពេលដែលរថយន្ត Aston Martin DBX បានជួយជំរុញការលក់របស់ Aston Martin កើនឡើង ៨២% កាលពីឆ្នាំមុន។ ដូច្នេះវាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេដែល Ferrari កំពុងព្យាយាមប្រកួតប្រជែងដើម្បីចំណែកទីផ្សារនៅក្នុងក្រុមនេះផងដែរ។
យ៉ាងណាមិញ Purosangue ក៏ជាផ្នែកមួយនៃគម្រោងរបស់ Ferrari ក្នុងការចេញលក់ម៉ូឌែលថ្មីចំនួន ១៥ គ្រឿងនៅឆ្នាំ ២០២២ ដូចជា៖ 812 GTS និង F8 Tributo/Spider, Roma, Monza SP1/SP2 ហើយបញ្ជាក់ថានឹងភ្ជាប់មកជាមួយម៉ូទ័រអគ្គិសនីទៅលើ ៦០% នៃរថយន្តទាំងអស់ដែលបានដាក់លក់៕