Ferrari Purosangue បង្ហាញរូបរាងលើកចុងក្រោយ មុនការប្រកាសចេញផ្លូវការ

[ទីផ្សារបរទេស] នៅថ្ងៃស្អែកនេះរថយន្ត Purosangue ដែលជារថយន្ត SUV ដំបូងរបស់ Ferrari នឹងបង្ហាញ​វត្តមាន​ជា​ផ្លូវការ​នៅ​ថ្ងៃទី១៣ ខែកញ្ញា ខណៈដែល​ប្រភេទគំរូនៃរថយន្តនេះត្រូវបានប្រទះឃើញបើកបរលើដងផ្លូវជាលើកចុងក្រោយ។

Purosangue ដែល​បានប្រទះឃើញ​នៅ​តែមាន​ការបិទបាំងរូបរាងដែល​ទំនង​ជារូបរាងនៃផលិតផលសម្រេចចុងក្រោយ ប៉ុន្តែ​គេ​នៅ​តែ​អាចមើលឃើញថារថយន្តនេះ មិន​ដូចជារថយន្ត SUV ទូទៅឡើយ។ វាមាន​រូបរាង​ស្រដៀងនឹងរថយន្ត Hatchback ​ទំហំ​ធំ អមជាមួយ​បំពង់ស៊ីមាំងចំនួនបួន ខណៈដែលមានលាក់ម៉ាស៊ីន១២ស៊ីឡាំង នៅផ្នែកខាងមុខ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពេលប្រកាសចេញជាផ្លូវការ Purosangue នឹងក្លាយជាគូប្រជែងដ៏ខ្លាំងក្លារបស់រថយន្ត Lamborghini Urus Performante, Bentley Bentayga Speed និង Aston Martin DBX707។ ផ្អែកតាម​អ្វីដែលបាន​ដឹង​កន្លងមក គឺ​រថយន្ត Purosangue នឹង​ប្រើប្រព័ន្ធបើកបរប៉ុងពីរ ជាមួយ​បូមខ្យល់ និងប្រអប់លេខ​ស្វ័យប្រវត្តិ។

សម្រាប់​ម៉ាស៊ីនវិញ បានបញ្ជាក់ថាជាម៉ាស៊ីន ១២ស៊ីឡាំង ប៉ុន្តែ Ferrari ទំនងជាមានផែនការផ្ដល់ជូនជម្រើស Hybrid មួយ​ទៀត ដោយ​សារ​គ្រោងឆ្អឹងដែលប្រើលើ Purosangue បានឌីហ្សាញឡើងដោយគិតគូរដល់​ថាមពលអគ្គិសនី។ ជាមួយ Purosangue នេះដែរ Ferrari គ្រោង​ផលិតមិនឲ្យលើសពី ២០% ឡើយនៃទំហំផលិតសរុបរបស់ក្រុមហ៊ុន ដើម្បី​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​រថយន្តកម្រ និងផ្ដាច់មុខបំផុតមួយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម