Ferrari SF90 Spider ឆ្នាំ២០២១ ចេញលក់ក្នុងប្រទេសថៃ ជាផ្លូវការ ជាមួយតម្លៃ ១,៤លានដុល្លារ

បន្ទាប់ពីត្រូវបានបង្ហាញខ្លួននៅលើទីផ្សារពិភពលោកកាលពីចុងឆ្នាំ ២០២០ នាពេលនេះក្រុមហ៊ុន Cavalino Motor បានធ្វើការនាំយកនូវរថយន្ត Ferrari SF90 Spider ឬ Ferrari SF90 Stradale លក់ក្នុងប្រទេសរបស់ខ្លួនជាផ្លូវការ។

រថយន្ត Ferrari SF90 Spider ដំណើការដោយម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo V8 មានកម្លាំង ៧៦៩សេះ ផ្គួបជាមួយម៉ូទ័រអគ្គិសនី៣ មានកម្លាំង ២១៧សេះទៀត ដែលមានកម្លាំងសរុប ៩៨៦សេះ។ វាដំណើរការដោយប្រព័ន្ធប៉ុងពីរ AWD និងប្រអប់លេខអូតូ ៨វគ្គ ប្រភេទ dual-clutch។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ferrari អះអាងថា SF90 Spider អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៥វិនាទីប៉ុណ្ណោះ ហើយអាចរត់ដល់ល្បឿនអតិបរមា ៣៤០គីឡូម៉ែត្រក្នុងមួយម៉ោង។ យ៉ាងណា រថយន្តបើកដំបូលនេះមានទម្ងន់ធ្ងន់ជាងម៉ូដែល SF90 Stradale ដែលមានដំបូលពេញ ១០០គីឡូក្រាមឯណោះ ហើយអាចបើកដំបូកបានត្រឹមរយ: ពេល ១៤វិនាទីប៉ុណ្ណោះ។

រថយន្ត Ferrari SF90 Spider ឆ្នាំ២០២១ ត្រូវបាននាំចូលដោយក្រុមហ៊ុន Cavalino Motor នឹងដាក់លក់ក្នុងតម្លៃចាប់ពី ៤៤,៩លានបាត ឬ ១ ៤៣១ ៣០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម