Ferrari ចេញឡានបើកដំបូល កម្លាំង១០០០សេះថ្មី

Ferrari បានប្រកាសចេញរថយន្តម៉ូដែល SF90 Spider ដែលជារថយន្តបើកដំបូលដំបូងបង្អស់របស់ក្រុមហ៊ុនអ៊ីតាលីនេះ ដែលដំណើរការដោយម៉ាស៊ីន Plug-in Hybrid។

រថយន្ត Ferrari SF90 Spider មានបំពាក់ម៉ាស៊ីន twin-turbo V8 មានកម្លាំង ៧៦៩សេះ ដំណើរការជាមួយម៉ូទ័រអគ្គិសនី៣ មានកម្លាំង ២១៧សេះទៀត។ វាដំណើរការដោយប្រព័ន្ធប៉ុងពីរ AWD និងប្រអប់លេខអូតូ ៨វគ្គ ប្រភេទ dual-clutch។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ferrari អះអាងថា SF90 Spider អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៥វិនាទីប៉ុណ្ណោះ ហើយអាចរត់ដល់ល្បឿនអតិបរមា ៣៤០គីឡូម៉ែត្រក្នុងមួយម៉ោង។ យ៉ាងណា រថយន្តបើកដំបូលនេះមានទម្ងន់ធ្ងន់ជាងម៉ូដែល SF90 Stradale ដែលមានដំបូលពេញ ១០០គីឡូក្រាមឯណោះ។

គួរឲ្យដឹងថា រថយន្តស្ព័រកំពូលកម្លាំងនេះ នឹងអាចបើកដំបូលបានក្នុងរយៈពេល ១៤វិនាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម