Ferrari បានប្រកែកថាការឌីហ្សាញរថយន្តស្ព័រសម្រាប់នារីៗអាចជាកំហុសឆ្គងមួយ ព្រោះថាអតិថិជនជានារីៗរបស់ខ្លួនមិនចង់បាន Ferrari ដែលមានភាពរម្យទមនោះទេ ប៉ុន្តែចង់ទទួលយកបទពិសោធន៍នៃកម្លាំង និងការឌីហ្សាញដ៏ទាក់ភ្នែកទៅវិញ។
លោក Enrico Galliera ប្រធានផ្នែកទីផ្សារនៃ Ferrari បានប្រាប់ Arabian Business ដូចនេះថា ៖ “យើងដឹងថាមាននារីច្រើនចង់បើករថយន្ត Ferrari។ អ្វីដែលសំខាន់នោះយើងដឹងថា ពួកគេមិនចង់បាន Ferrari ផលិតឡើងជាពិសេសសម្រាប់នារីនោះទេ។ នារីៗចង់បានរថយន្តស្ព័រ ចង់បើករថយន្តស្ព័រ…កំហុសដែលក្រុមហ៊ុនផលិតរថយន្តបានធ្វើ ហើយដែលយើងព្យាយាមមិនធ្វើនោះគឺឌីហ្សាញរថយន្តសម្រាប់នារីៗ។ ខ្ញុំឌីហ្សាញរថយន្តមួយដោយមានបញ្ចូលមនោសញ្ចេតនា ហេតុនេះទាំងបុរសនិងនារីមានតម្រូវការដូចគ្នា។”
លោកប្រធានរូបនេះក៏បានបង្ហាញក្ដីបារម្ភថា ការផលិតរថយន្តស្ព័រសម្រាប់ស្ត្រីអាចប៉ះពាល់មុខមាត់របស់ខ្លួន ជាមួយអតិថិជនបុរស ដែលអតិថិជនបុរសមានច្រើនជាងគេក្នុងចំណោមអតិថិជនសរុបរបស់ Ferrari៕