[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Ferrari បានប្រកាសអំពីលទ្ធផលហិរញ្ញវត្ថុពេញមួយឆ្នាំរបស់ខ្លួន សម្រាប់ឆ្នាំ ២០២១ គឺទទួលប្រាក់ចំណេញកើនឡើងដល់ ៣៧% ។
យោងតាមការប្រកាសរបស់ក្រុមហ៊ុនចំនួនទឹកប្រាក់បានមកពីកាលក់ក្នុងឆ្នាំ ២០២១ មានចំនួន ៤,២៧១ លានអឺរ៉ូ។ ហើយចំនួននេះវាបានកើនឡើងដល់ទៅ ២៣,៤% ជាលើកដំបូងក្នុងរយៈពេល ២ឆ្នាំ ប្រៀងធៀបទៅនឹងលទ្ធផលឆ្នាំមុនដែលមានចំនួន ៣,៤៦ ពាន់លានអឺរ៉ូ។
សម្រាប់ប្រាក់ចំណេញក្នុងឆ្នាំ២០២១ គឺ ៨៣៣ លានអឺរ៉ូ ហើយប្រាក់ចំណេញនេះបានកើនឡើងដល់ ៣៧% និងបានងើបឡើងពីទឹកប្រាក់ ៦០៩ លានអឺរ៉ូ នៃឆ្នាំមុន ដែលធ្លាក់ចុះដោយសារតែការរីករាលដាលនៃវីរុសកូវីដ ១៩ ។ បន្ថែមពីនេះក្នុងចំណោមនៃការលក់បានចំនួន ៤,២៧១ លានអឺរ៉ូ អាជីវកម្មនៃរថយន្ត និងគ្រឿងបន្លាស់មានចំនួន ៣,៥៧៣ លានអឺរ៉ូ ហើយការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំគឺ ២៦% អាជីវកម្មអាជ្ញាប័ណ្ណទទួលបាន ៤៣១ លានអឺរ៉ូ ដោយកើនឡើង១០% ពីមួយឆ្នាំទៅមួយឆ្នាំ។
សូមបញ្ជាក់ថាលោក Benedetto Vina នាយកប្រតិបត្តិក្រុមហ៊ុន Ferrari បាននិយាយថាកំណត់ត្រាក្នុងឆ្នាំ ២០២១ គឺជាការបង្ហាញពីភាពរឹងមាំនៃគំរូអាជីវកម្មរបស់ក្រុមហ៊ុន Ferrari ៕
ប្រភព៖ response.jp