Ferrari ផ្អាកការនាំចូលរថយន្តទៅកាន់រុស្ស៊ី និងបរិច្ចាគទឹកប្រាក់ប្រមាណ ១ លានដុល្លារ ដើម្បីសង្គ្រោះអ៊ុយក្រែន

[បរទេស] ក្រុមហ៊ុនផលិតរថយន្តម៉ាកល្បីរបស់អ៊ីតាលី Ferrari បានប្រកាសថាខ្លួននឹងផ្អាកការនាំចូលរថយន្តទៅកាន់រុស្ស៊ី និងបរិច្ចាគទឹកប្រាក់ប្រមាណជាង ១ លានដុល្លារ ដើម្បីសង្គ្រោះអ៊ុយក្រែន។ បន្ទាប់ពីប្រទេសរុស្ស៊ីបានចូលលុកលុយលើប្រទេសអ៊ុយក្រែនរយៈពេល ២ សប្តាហ៍ដែលធ្វើឱ្យក្រុមហ៊ុនផលិតរថយន្តធំៗមួយចំនួនប្រត្តិកម្មយ៉ាងខ្លាំងទៅលើបញ្ហានេះ។

លោក Benedetto Viña នាយកប្រតិបត្តិក្រុមហ៊ុន Ferrari បាននិយាយថា “យើងដើរតួនាទីយ៉ាងសំខាន់មួយរបស់យើងជាមួយស្ថាប័នផ្សេងៗ ក្នុង​ការ​ជួយ​សង្គ្រោះ​ជា​បន្ទាន់​ចំពោះ​ស្ថានភាពវិបត្តិ​អ៊ុយក្រែនបច្ចុប្បន្ននេះ។ បន្ថែមពីនេះក្រុមហ៊ុន Ferrari ក៏បានបានបន្តទៀតថាយើងនឹងបរិច្ចាគទឹកប្រាក់ជាង ១ លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ផ្តល់នូវជំនួយមនុស្សធម៌អន្តរជាតិដែលជួយដល់ប្រជាជនអ៊ុយក្រែនដែលត្រូវការចាំបាច់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួររំលឹកផងដែរថាមានក្រុមហ៊ុនផលិតរថយន្តជាច្រើនដូចជា Mercedes-Ben, Stellantis និង Ford និងផ្សេងៗទៀតក៏បានបរិច្ចាគមូលនិធិសម្រាប់ការសង្គ្រោះអ៊ុយក្រែន និងផ្អាកការនាំចូល ឬផលិតរថយន្ត នៅក្នុងប្រទេសរុស្ស៊ីដោយសារតែបញ្ហានេះដែលអូសបន្លាយអស់រយៈពេល ១៤ ថ្ងៃមកនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម