Ferrari ពន្យាពេលលើផែនការរកប្រាក់យ៉ាងតិច ២,២ពាន់លាននៅឆ្នាំ ២០២២

ក្រុមហ៊ុន Ferrari បានធ្វើការពន្យារពេលមួយឆ្នាំទៅលើគោលដៅហិរញ្ញវត្ថុរបស់ខ្លួន បានកំណត់សម្រាប់ឆ្នាំ ២០២២ ដោយសារតែការឆ្លងរាលដាលនៃជំងឺឆ្លងកូវីដ-១៩។

ក្រុមហ៊ុនបានជម្រុញផែនការដើម្បីរកប្រាក់ចំណូលយ៉ាងហោចណាស់ ១,៨ ពាន់លានអឺរ៉ូ (២,២ ពាន់លានដុល្លារ) មុនការបង់លើការប្រាក់, ពន្ធ និងបង់ការរំលោះនៅឆ្នាំ ២០២២។ ដោយគោលដៅនេះ រំពឹងថានឹងឈានដល់នៅឆ្នាំបន្ទាប់ ដោយសារតែជំងឺរាតត្បាត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ថាការពន្យារពេលគោលដៅនេះ ខណ:ពេលក្រុមហ៊ុន Ferrari ទទួលបានផលវិជ្ជមាននៅត្រីមាសទី ១ ដោយបានដឹកជញ្ជូនរថយន្តសម្រាប់អតិថិជនខ្លួនសរុបចំនួន ២ ៧៧១ គ្រឿង ដែលកើនឡើងបន្តិចបន្តួចលើចំនួន ២ ៧៣៨ គ្រឿងដែលបានដឹកជញ្ជូនក្នុងរយៈពេលដូចគ្នាឆ្នាំ ២០២០ ។

ចំពោះចំនួនលក់សរុប ម៉ូឌែល V8 បានកើនឡើងជំនួន ៨,១ភាគរយ ខណ:ពេលម៉ូឌែល V12 របស់វាបានធ្លាក់ចុះ ១៩,៦ ភាគរយ។ រថយន្តដែលបានដឹកជញ្ជូនដល់អតិថិជនរបស់ខ្លួនរួមមាន F8, SF90 Stradale, Roma និង 812 GTS បានជួយដល់ក្រុមហ៊ុនបង្កើនចំនួននៃការដឹកជញ្ជូន។

តួរយ៉ាងគោលដៅ EBITDA (Earnings before interest, Taxes, Depreciation and Mortization) របស់ក្រុមហ៊ុន Ferrari បានកើនឡើងដល់ ៣៧៦ លានអឺរ៉ូនៅក្នុងត្រីមាសទី ១ ដែលកើនឡើង ១៩ ភាគរយ បើប្រៀបធៀបកាលពីត្រីមាសទី ១ ឆ្នាំ២០២០ មានចំនួន ៣១៧លានអឺរ៉ូ។ ប្រាក់ចំណេញសុទ្ធក៏បានកើនឡើង ២៣ ភាគរយរហូតដល់ ២០៦ លានផោន ពោលគឺកើនឡើងលើសពីកាលពីឆ្នាំមុន ១៦៦ លានផោន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម