Fiat 500 ចេញម៉ូដែលពិសេស Giallissima Limited Edition ពណ៌លឿង ឡើងចែងចាំង

[ទីផ្សារបរទេស] រថយន្ត Fiat 500 ទើបតែចេញប្រភេទរថយន្តអគ្គិសនីជំនាន់ថ្មី កាលពីឆ្នាំ២០២០ ប៉ុន្តែក្រុមហ៊ុនអ៊ីតាលីមួយនេះ នូវតែផ្តល់ជម្រើសម៉ូដែលចាស់ ដំណើរការដោយម៉ាស៊ីនសាំង ដែលមានតម្លៃថោក។

ថ្មីៗនេះដែរ ក្រុមហ៊ុន Fiat បានបញ្ចេញរថយន្ត 500 ប្រភេទពិសេសថ្មី ហៅថា Fiat 500 Giallissima Limited Edition សម្រាប់ទីផ្សារប្រទេសជប៉ុន ដែលនឹងត្រូវផលិតមានចំនួនកំណត់ ត្រឹមតែ ២០០គ្រឿងប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្វីដែលជាចំណុចលេចធ្លោបំផុតមួយលើរថយន្ត Fiat 500 Giallissima Limited Edition គឺការប្រើប្រាស់ទឹកថ្នាំពណ៌លឿងយ៉ាងស្រស់ស្អាត គួរឲ្យទាក់ទាញ។ ក្រៅពីនោះ វាមានបំពាក់យ៉ាន់កង់ទំហំ ១៤អ៊ីញ, គម្របកញ្ចក់ពណ៌ខ្មៅ, អំពូលបំភ្លឺពេលថ្ងៃ LED និង ចង្កៀងមុខប្រភេទ Halogen Headlights។

ចំណែកឯផ្នែកខាងក្នុងវិញ វាមានបំពាក់តាប្លូពណ៌លឿង ជាមួយនឹងក្រណាត់ពណ៌ខៀវក្រម៉ៅសម្រាប់កៅអី។ ជាមួយគ្នានេះដែរ ក៏មានអេក្រង់កម្សាន្ត Touchscreen ទំហំ ៧អ៊ីញ, រន្ធដោត USB និង ពោងសុវត្ថិភាព ៧គ្រាប់ទៀតផង។

រថយន្ត Fiat 500 Giallissima Limited Edition ឆ្នាំ២០២៣ មានបំពាក់ម៉ាស៊ីនសាំងចំណុះ ១,២លីត្រ naturally aspirated ទំហំ ៤ស៊ីឡាំង មានកម្លាំង ៦៨សេះ និងកម្លាំងរមួល ១០២ញ៉ូតុនម៉ែត្រ ហើយដំណើរការដោយប្រអប់លេខអូតូ ៥វគ្គ និងប៉ុងមួយវិលកង់មុខ។ ចំពោះតម្លៃរបស់វាគឺ ២ ៣៣០ ០០០យ៉េន ឬប្រហែល ២០ ២៨៥ដុល្លារ នៅក្នុងប្រទេជប៉ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម