[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford និង General Motor បានប្រកាសថាខ្លួននឹងធ្វើការផ្អាកការផលិតរបស់ខ្លួន ដោយសារតែកង្វះខាតគ្រឿងបន្លាស់នៅឯរោងចក្រ Michigan សហរដ្ឋអាមេរិកសប្តាហ៍ក្រោយ។
ក្រុមហ៊ុន Ford បានបញ្ជាក់ថាខ្លួននឹងផ្អាកការផលិតនៅរោងចក្រ Flat Rock Assembly Plant ដែលជាកន្លែងផលិតរថយន្ត Mustang ដោយសារបញ្ហាកង្វះខាតគ្រឿងបន្លាស់ និងបន្ទះឈីបជាសកលនៅសប្តាហ៍ក្រោយ។ ហើយក្រុមហ៊ុន Ford ដែលមានមូលដ្ឋាននៅទីក្រុង Dearborn រដ្ឋ Michigan នៅរោងចក្រអាមេរិកខាងជើងផ្សេងៗទៀតនៅតែបន្តដូចធម្មតាបើទោះបីជាបញ្ហានេះកំពុងតែរំខានក៏ដោយ។
បន្ថែមពីនេះ Ford បានធ្វើការព្រមានថា បង្ហាញកង្វះខាតបន្ទះឈីបនឹងនាំឱ្យមានការថយចុះនៃបរិមាណរថយន្តនៅបច្ចុប្បន្ននេះ។
ក្រុមហ៊ុន GM វិញក៏បានផ្អាកការផលិតរថយន្តជាបណ្នោះអាសន្ននៅឯរោកចក្រផលិតរថយន្ត Cadillac CT4, Cadillac CT5 and Chevrolet Camaro ។ ខណៈដែលនៅឯរោងចក្រដំឡើងនៅ Fort Wayne រដ្ឋ Indiana ដែលផលិតរថយន្តភីកអាប់ Chevrolet Silverado 1500 និង GMC Sierra 1500 នឹងត្រូវបញ្ឈប់ការផលិតរយៈពេលពីរសប្តាហ៍ដោយសារតែកង្វះបន្ទះឈីប ចាប់ពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២២ ខាងមុខនេះ។
សូមបញ្ជាក់ថាការផលិតរថយន្តកំពុងតែប្រឈមមុខនឹងកង្វះខាតបន្ទះឈីបជាសកលដែលបង្កទ្បើងដោយជំងឺរាតត្បាតកូវីដ-១៩ ដែលធ្វើឱ្យក្រុមហ៊ុនបានកាត់បន្ថយការផលិត។ បើទោះបីជាតម្លៃរថយន្តខ្ពស់បានជួយដល់ហិរញ្ញវត្ថុខ្លះក៏ដោយ៕