Ford បញ្ចាក់ថា F-150 Raptor R ២០២២ នឹងប្រើម៉ាស៊ីន ៨ស៊ីឡាំង

[ទីផ្សារបរទេស] យោងតាមក្រដាសបញ្ចាក់ដែលបានបង្ហាញឡើងបានបង្ហាញថា រថយន្តភីកអាប់ F-150 Raptor R ស៊េរីថ្មីរបស់ខ្លួននឹងត្រូវបានបំពាក់ដោយម៉ាស៊ីន ៨ស៊ីឡាំង ហើយ​​ផលិត​កម្មនៃរថយន្តនេះនឹងបង្ហាញខ្លួនក្នុងឆ្នាំ២០២២​នេះ  ដែល​មាន​ន័យ​ថា Raptor R នឹង​ត្រូវចេញលក់​ជា​សាធារណៈ​នៅ​ក្នុងឆ្នាំ​នេះជាម៉ូឌែលឆ្នាំ២០២២។

Ford ពុំបានឆ្លើយតបទៅនឹងព័ត៌មានដែលបានបញ្ចេញនេះ ប៉ុន្តែ Ford បានបញ្ចេញនូវអត្ថបទមួយដែលបានលើកឡើងថា “ភីកអាប់ Raptor R នឹងបំពាក់មកជាមួយម៉ាស៊ីន ៨ស៊ីឡាំង។ យើងទន្ទឹងរង់ចាំការចែករំលែកព័ត៌មានបន្ថែមអំពី Raptor R ក្នុងពេលឆាប់ៗនេះ។”

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈពេលដែលមានការសន្និដ្ឋានអំពីម៉ាស៊ីន ៨ស៊ីឡាំងនៃ Raptor R សញ្ញាទាំងអស់ចង្អុលទៅម៉ាស៊ីន Predator ដែលជាម៉ាស៊ីនដូចគ្នាដែលប្រើនៅក្នុង Shelby Mustang GT500 ។ ប្រាកដណាស់ Ford អាចប្រើម៉ាស៊ីន ៨ស៊ីឡាំង ណាមួយដែលពួកគេចង់បាន ខណៈម៉ាស៊ីននេះអាចផលិតថាមពកកម្លាំងបានរហូតដល់ ៧៦០ សេះ ឯណោះនៅលើ Mustang ដូច្នេះវានឹងជាម៉ាស៊ីនដ៏ខ្លាំងបំផុតដែលផ្តល់ដោយក្រុមហ៊ុន Ford Motor។

ជាក់ស្តែងនេះគឺជាថាមពលដ៏ខ្លាំងមួយដែលក្រុមហ៊ុន Ford នឹងចង់វាយលុក ប្រសិនបើពួកគេមានគម្រោងយកឈ្នះលើ TRX ។ ខណៈម៉ាស៊ីន Twin-turbo V6 Raptor បច្ចុប្បន្នមានទម្ងន់ស្រាលជាង RAM ១០០-១៤០គីឡូប៉ុណ្ណោះ ប៉ុន្តែមានកម្លាំងត្រឹមតែ ៤៥០ សេះ ខណៈដែរ Ram មានកម្លាំងដល់ ៧០២ សេះ ។ ទោះក្នុងកាលៈទេសៈណាក៏ដោយ យើងមានការភ្ញាក់ផ្អើលក្នុងការមើលថាតើ Raptor ថ្មីនេះមានលក្ខណៈបែបណា នៅពេលដែលរថយន្តនេះត្រូវបានបង្ហាញបន្ថែមនៅថ្ងៃទី ៣ ខែកុម្ភៈខាងមុខនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម