Ford បញ្ចេញម៉ូដែលថ្មី Mondeo ST-Line special edition មានកម្លាំងដល់ ២៣៨ សេះ នៅក្នុងប្រទេសចិន

[ទីផ្សារបរទេស] កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Changan Ford​ នៅក្នុងប្រទេសចិន បានធ្វើបញ្ចេញនៅរថយន្ត Ford Mondeo ST-Line special edition ជាមួយនឹងការរចនាបែបស្ព័រ។

ចំពោះការឌីស្សាញ ជាពិសេសផ្នែកខាងមុខរបស់ Mondeo ST-Line special edition គឺស្រដៀងទៅនឹងរថយន្ត Ford Evos ថ្មី ដោយផ្នែកខាងក្រៅមានលក្ខណៈស្ព័រ ជាមួយនឹងប៉ាណាមុខ 3D ពណ៌ខ្មៅ, ចង្កៀងមុខអូខកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង, ដុំហ្វ្រាំង brake calipers ពណ៌ក្រហម, អក្សរ ST-Line, កញ្ចក់ចំហៀងពណ៌ខ្មៅ និងថាសកង់ស្ព័រទំហំ ១៩ អ៊ីញជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្ត Ford Mondeo ST-Line special edition គឺជារថយន្តប្រភេទ sedan ដែលមានប្រវែងសរុប ៤,៩៣៥ ម.ម, ទទឹង ២,៤១៨ ម.ម, កំពស់ ១,៥០០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៩៤៥ ម.ម ដែលផលិតដោយក្រុមហ៊ុន Ford Motor Company។ ខណៈ ម៉ូដែលនេះបានចាប់ផ្តើមផលិតតាំងពីឆ្នាំ ១៩៩២ ហើយត្រូវបានលក់ទូទាំងពិភពលោកដែលកមាន ៥ ជំនាន់ ហើយបច្ចុប្បន្នកំពុងឈានជើងចូលទៅក្នុងជំនាន់ទី ៦ផងដែរ។

នៅផ្នែកខាងក្នុងរំពឹងថានឹងមានបំពាក់ជាមួយកុងទ័រព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ, អេក្រង់កំសាន្ត touchscreen ទំហំ ២៧ អ៊ីញ កម្រិត 4K ជាមួយប្រព័ន្ធប្រតិបតិ្តការ SYNC + 2.0 គាំទ្រជាមួយមុខងារដូចជា ការសម្គាល់សំឡេង AI, ការបញ្ជាដោយប្រើកាយវិការ និងការសម្គាល់មុខ។ ក្នុងនោះក៏មាន ប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ Co-Pilot360 ថ្មី។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត ST-Line special edition ត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ២,០​ លីត្រ EcoBoost 245 ដែលផលិតកម្លាំងបាន ២៣៨ សេះ និងប្រអប់លេខអូតូ ៨វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម