Ford ប្រាប់ថាភីកអាប់ប៉ុន្មានប្រភេទនេះមិនមានប្រភេទអគ្គិសនីសុទ្ធឡើយ

រថយន្ត Ford F-150 ​ដែល​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ​នឹង​បង្ហាញ​វត្តមាន​លើ​ទីផ្សារ​នៅ​ក្នុង​ឆ្នាំ ២០២២ ខាង​មុខ ដែល​គេ​រំពឹង​ថា​វា​នឹង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ដូច​ជា​រថយន្ត​ Ford F-Series នា​ពេល​កន្លង​មក​យ៉ាង​អ៊ីចឹង។

យ៉ាងណាក្ដី​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Detroit Free Press បាន​ឲ្យ​ដឹង​អំពី​សម្រង់​សម្ដី​របស់​ប្រធាន​ក្រុមហ៊ុន Ford ប្រចាំ​នៅ​អាមេរិក ដែល​​បាន​បញ្ជាក់​នា​ពេល​បច្ចុប្បន្ន​ក្រុមហ៊ុន​មិន​ទាន់​មាន​ផែនការ​បន្ថែម​ប្រភេទ​អគ្គិសនី​លើ​រថយន្ត​ប្រភេទ Super Duty Trucks មាន​ដូច​ជា​ Ford F-250, F-350 និង F-450 នោះ​ទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នេះ​មិន​មាន​ន័យ​ថា​រថយន្ត​ប្រភេទ​ Super Duty Truck ​ប្រើ​ថាមពល​អគ្គិសនី​នឹង​មិន​មាន​នៅ​ថ្ងៃ​ខាង​មុខ​នោះ​ទេ គ្រាន់​តែ​វា​មិន​ស្ថិត​នៅ​ក្នុង​ផែនការ​បច្ចុប្បន្ន។ ការ​សម្រេច​ចិត្ត​មិន​ផលិត​រថយន្ត​ប្រភេទ​នេះ​ទំនង​ជា​មក​ពី​ហេតុផល​ពីរ ដែល​ទី​មួយ​គឺ​បច្ចេកវិទ្យា​អាគុយ​នា​ពេល​បច្ចុប្បន្ន​មិន​ទាន់​ដល់​ចំណុច​មួយ​ដែល​រថយន្ត​ភីកអាប់ Super Duty Truck ត្រូវ​ការ និង​ដោយ​សារ​អតិថិជន​មិន​សូវ​ចាប់​អារម្មណ៍​លើ​រថយន្ត​ប្រភេទ​នេះ ខុស​ប្លែក​ពី Ford F-150៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម