Ford ខូចចិត្តខ្លាំងនឹងការបែកធ្លាយរថយន្តជំនាន់ថ្មីរបស់ខ្លួន

រថយន្តថ្មីចំនួនពីរដែល Ford បានប្រកាសចេញកាលពីឆ្នាំមុនម៉ូដែល Bronco និង​ Bronco Sport គឺមានការលេចធ្លាយរូបរាង និងលក្ខណៈសម្បត្តិមុនការប្រកាសចេញជាផ្លូវការនៅថ្ងៃទី១៣ ខែកក្កដា។ កាលពីថ្មីៗនេះដែររូបរាងនៃរថយន្ត Maverick ឆ្នាំ ២០២២ និងរថយន្ត Fusion ប្រភេទថ្មីក៏បានលេចធ្លាយលើអនឡាញផងដែរ។

រថយន្ត Maverick ជំនាន់ថ្មីដែលលេចធ្លាយ

Ford បានសម្ដែងការខូចចិត្តខ្លាំងជាមួយការលេចធ្លាយទាំងនេះ ដោយបានបញ្ចេញសេចក្ដីដាស់រំលឹកដល់ក្រុមហ៊ុនជាដៃគូផ្គត់ផ្គង់ មិនគួរធ្វើឲ្យលេចធ្លាយរូបភាព និងលក្ខណៈសម្បត្តិផលិតផលថ្មីដូចនេះឡើយ។ សេចក្ដីរំលឹករបស់ Ford ត្រូវបានប្រទះឃើញដោយវិបសាយព័ត៌មានរថយន្ត Automative News។

ផ្អែកតាមប្រភពពីសារព័ត៌មានខាងលើបានឲ្យដឹងថា Ford បានធ្វើការដាស់តឿនបែបនេះថា ៖ “យើងបញ្ជាក់បានទេថាសកម្មភាពបែបនេះ (ការទម្លាយព័ត៌មាន) បានប៉ះពាល់ដល់លទ្ធផលអាជីវកម្មរបស់យើងកម្រិតណានោះ ហើយយើងសូមការសហការពីអ្នកទាំងអស់គ្នា ឲ្យជួយគោរពទៅតាមគោលការណ៍បិទបាំងព័ត៌មានរបស់ Ford។”

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរដឹងថាការលេចធ្លាយព័ត៌មានមិនមែនជារឿងអ្វីថ្មីនោះទេ ហើយពួកវាកាន់តែពេញនិយមឡើងក្នុងសម័យដែលមានស្មាតហ្វូនប្រើ។ មនុស្សគ្រប់គ្នាដែលមានទូរសព្ទជាប់ខ្លួន អាចថតយករូបភាពផលិតផលថ្មីៗដើម្បីចែកចាយលើអ៊ីនធឺណិតបានយ៉ាងងាយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម