[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានប្រកាសថាឈប់ទទួលការបញ្ជាទិញថ្មីបណ្តោះអាសន្នសម្រាប់ម៉ូដែល Bronco ស៊េរីឆ្នាំ ២០២២ ដែលចាប់ផ្តើមនៅម៉ោង ១៥:00 (ម៉ោង ៣ភ្លឺ នៅកម្ពុជា) ថ្ងៃអង្គារ ទី ៨ ខែមីនា នេះបើយោងតាមលិខិតដែលបានផ្ញើទៅកាន់អ្នកចែកចាយរបស់ខ្លួនផ្ទាល់។
ក្នុងនោះ Ford បានសរសេរនៅក្នុងគេហទំព័រ Bronco6G.com ថា “ដោយសារតែការបន្តតម្រូវការខ្ពស់សម្រាប់ Bronco និងការផ្តល់អាទិភាពដល់អ្នកបញ្ជាទិញបច្ចុប្បន្ន យើងកំពុងធ្វើការសម្រេចចិត្តដើម្បីផ្អាកបណ្តោះអាសន្នការបញ្ជាទិញជាថ្មីនៃ Bronco ស៊េរីឆ្នាំ ២០២២។
ជាមួយគ្នានេះ អតិថិជននឹងត្រូវបានណែនាំថា ការបញ្ជាទិញកំពុងផ្អាក បន្ទាប់ពីថ្ងៃទី ៧ ខែមីនា ដើម្បីផ្តល់ឲ្យអ្នកដែលបានកក់ Bronco ។ ក្នុងនោះ អ្នកចែកចាយត្រូវបានលើកទឹកចិត្តទាក់ទងជាមួយអតិថិជនទាំងនោះ ហើយនឹងមានរយៈពេលរហូតដល់ថ្ងៃទី ១៥ ខែមីនា ដើម្បីបញ្ចប់ដំណើរការផ្ទៀងផ្ទាត់ការបញ្ជាទិញ។
ទន្ទឹមនឹងនេះ Ford ក៏បានណែនាំការអាប់ដេតតម្លៃសម្រាប់ឆ្នាំម៉ូដែល២០២២ នៃរថយន្ត Bronco ផងដែរ។ ខណៈ ក្រុមហ៊ុន Ford កំពុងបញ្ចេញកញ្ចប់ Everglades, Raptor, និង Hoss 3.0 នៅលើ Wildtrack ។ ដោយ Ford គ្រាន់តែសរសេរថា Raptor នឹងអាចបញ្ជាទិញបានបន្ទាប់ពីថ្ងៃទី ៧ ខែមីនា ដោយបង្ហាញថារថយន្តម៉ូដែល mid-model-year ២០២២ ទាំងនេះត្រូវបានរួមបញ្ចូលក្នុងការផ្អាកការបញ្ជាទិញ ប៉ុន្តែយើងបានទាក់ទងទៅក្រុមហ៊ុន Ford សម្រាប់ព័ត៌មានបន្ថែមអំពីបញ្ហាទាំងអស់នេះ៕