[ទីផ្សារបរទេស] ការទន្ទឹងរង់ចាំនៃការបង្ហាញខ្លួនរបស់រថយន្ត SUV ពូកែ Off-road នឹងខិតជិតមកដល់ ខណៈដែលក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការប្រកាសថា Bronco Rapto នឹងត្រូវបានបង្ហាញនៅថ្ងៃទី ២៤ ខែមករា វេលាម៉ោង ៦ ព្រឹក EST។ ក្នុងនោះក្រុមហ៊ុន Ford មិននិយាយច្រើនអំពីម៉ូដែលនេះទេ ប៉ុន្តែពួកគេបានបញ្ចេញរូបភាព Teaser ថ្មី និងបញ្ជាក់ថារថយន្ត SUV នឹងមកដល់អាគារចែកចាយនៅសហរដ្ឋអាមេរិកនៅរដូវក្តៅនេះ។
#BuiltWild to the extreme. #BroncoRaptor.
Monday. 6AM EST. pic.twitter.com/jIT4ZUEc69
— Ford Motor Company (@Ford) January 21, 2022
រូបភាព Teaser ចុងក្រោយនេះហាក់ពុំមានអ្វីបង្ហាញចេញនូវឡើយនោះទេ ប៉ុន្តែតាមរយៈរូបភាពមុនៗបានបង្ហាញថាម៉ូដែលនេះនឹងមានប៉ាណាសំណាញ់មានអក្សរ “FORD” វានឹងស្ថិតនៅខាងលើកាងដែកខាងមុខ រួមជាមួយចំណុចលេចធ្លោផ្សេងទៀតនឹងរួមបញ្ចូលទំហំនៃបរិវេនគម្របភក់ ដែលជួយសម្រួលដល់សំបកកង់off-roadទំហំ ៣៧ អ៊ីញ។ ម៉ូដែលនេះក៏នឹងមានប្រព័ន្ធ suspension ដ៏ពិសេស និងបំពង់ស៊ីមាំង២ផងដែរ ។
Get ready. #BroncoRaptor pic.twitter.com/YaKzDuhsZz
— Jim Farley (@jimfarley98) January 21, 2022
ខណៈពេលដែលមានការរំពឹងទុកជាច្រើនអំពីអ្វីដែលនឹងផ្តល់ថាមពលដល់ Bronco Raptor របាយការណ៍ចុងក្រោយបានបង្ហាញថារថយន្តនេះបំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,៥ លីត្រ Twin-turbo EcoBoost V6 ដូច F-150 Raptor ផលិតកម្លាំង ៤៥០ សេះ និងកម្លាំងរមួល ៦៩១ ញ៉ូតុនម៉ែត្រ ។
Oh, hello there badass #BroncoRaptor taillamp and fender flare. The rest will be unleashed on Monday at 6 a.m. EST! ???? pic.twitter.com/2fkhQWbmUl
— Mike Levine (@mrlevine) January 21, 2022
ខណៈពេលនៅតែមិនទាន់ច្បាស់ថាមពលកម្លាំងនោះ ប៉ុន្តែប្រសិនបើវាកើតឡើង នោះនឹងមានភាពប្រសើរឡើងយ៉ាងខ្លាំងលើជម្រើសម៉ាស៊ីនរបស់ Bronco ចំណុះ ២,៧ លីត្រ EcoBoost V6 ផលិតកម្លាំងបាន ៣៣០ សេះ និងកម្លាំងរមួល ៥៦២ ញ៉ូតុនម៉ែត្រ ៕