Ford បញ្ចេញវីដេអូខ្លីនៃ Ford Everest ២០២៣ មុខមាត់ស្ទើរតែដូចគ្នានឹងភីកអាប់ Ranger ២០២៣

ក្រុមហ៊ុន Ford Thailand បានធ្វើការបញ្ចេញនូវវីដេអូខ្លី នៃការបើកបរសាកល្បងនៃរថយន្ត SUV កៅអី ៣ជួររបស់ខ្លួន នៅលើផ្លូវលំបាកដោយផ្ទាល់ មុនពេលបង្ហាញមុខមាត់ផ្លូវការនាឆ្នាំក្រោយ ២០២២នេះ។

តាមរយៈវីដេអូខ្លីនេះ គេឃើញថាផ្នែកខាងមុខនៃរថយន្តគឺស្ទើរតែដូចគ្នាទៅនឹងមុខមាត់នៃរថយន្តភីកអាប់ Ranger ដែលទើបតែចេញក្តៅៗកាលពីពេលថ្មីៗនេះ ដោយលើកលែងតែកាង និងរបាការពារផ្នែកខាងក្រោមប៉ុណ្ណោះ ក្រៅពីនេះចង្កៀងមុខត្រូវបានរចនាជារូបរាងអក្សរ C និងមានរបានៅចំកណ្តាលប៉ាណា ដែលកាត់តាមភីកអាប់ខ្នាតធំ F-150 និងភីកអាប់ខ្នាតតូច Maverick។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកផ្នែកខាងក្រោយ គេឃើញថាវាបានទទួលការឌីស្សាញថ្មីទៅលើកាង និងជាពិសេសគឺស្តុបក្រោយ ដោយអូសជាបន្ទាត់ចុះមកក្រោម ខណៈម៉ូឌែលបច្ចុប្បន្នមានរូបរាងមូល។

សម្រាប់រថយន្ត Ford Everest ជំនាន់ថ្មីនេះត្រូវបានគេរំពឹងថានឹងទទួលបាននូវជម្រើសម៉ាស៊ីនម៉ាស៊ូតថ្មី ៣,០លីត្រ Turbo ដូចគ្នានឹង Ford Ranger ២០២៣ លើសពីនេះគេក៏រំពឹងថា រថយន្តនេះនឹងទទួលបាននូវជម្រើសម៉ាស៊ីនហាយប្រ៊ីដផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម