Ford បញ្ចេញវីដេអូ Teaser នៃរថយន្ត​ Bronco Everglades មុនពេលបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃស្អែក

[ទីផ្សារបរទេស] កាលពីថ្ងៃទី ១៩ ខែមករា កន្លងទៅ រូបភាពរថយន្ត Ford Bronco Everglades បានចែកចាយកំឡុងពេលធ្វើតេស្តបើកបរនៅលើព្រិល។ ខណៈពេលនេះក្រុមហ៊ុនផលិតរថយន្តបានបញ្ចេញបន្ថែមនៅវីដេអូ teaser មួយផ្សេងទៀតសម្រាប់ Bronco Everglades មុនពេលបង្ហាញខ្លួននៅថ្ងៃស្អែក ក្នុងកម្មវិធី Chicago Auto Show ២០២២។

ម៉ូដែលថ្មី Ford Bronco Everglades ហើយត្រូវបានដាក់បង្ហាញក្នុងកម្មវិធីមួយចំនួនក្នុងប៉ុន្មានខែថ្មីៗនេះ។ ថ្មីៗ​នេះ​លោក Jim Farley នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Ford បាន​បង្ហោះ​លើ Twitter ជាមួយ​វីដេអូ teaser ​រយៈពេល ៩ វិនាទី​ដែល​បង្ហាញ​ថា​រថយន្តនេះកំពុង​ទាញទូក​ក្នុង​ព្រៃ។ ដោយមិនត្រូវបានបង្ហាញជាពិសេសនោះទេ ក្រៅពីផ្តល់ឲ្យឃើញនៅរូបរាងដ៏ល្អនៅ winch របស់ខ្លួន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះ ឧបករណ៍អូសសណ្តោង ឬ Winch Warn ត្រូវបានតំឡើងនៅលើកាងខាងមុខ ដែលមានសមត្ថភាពទាញបាន ៤,៥៣៦ គីឡូក្រាម ជាមួយខ្សែប្រវែង ៣០ម៉ែត្រ ដែលវា ជាជម្រើសមួយមានតម្លៃ ៣ ៥០០ ដុល្លាររួចទៅហើយនៅលើប្រភេទ Bronco នេះ ។

ការបន្ថែមដ៏សំខាន់មួយទៀតដែលបានធ្វើឡើងចំពោះ Bronco Everglades នឹងឃើញមានបំពង់ខ្យល់ ឬ snorkel ដ៏ធំមួយនៅលើ A-pillar ដែលជួយបង្កើនជម្រៅនៃការបើកបរ off-road ពីស្តង់ដារ ៣៣,៥​ អ៊ីញ ។ ជាមួយគ្នានេះ ក្រុមហ៊ុន Ford ក៏បានបំពាក់ជាមួយសំបកកង់ប្រភេទ Goodyear Territory MT ទំហំ ៣៥ អ៊ីញ និងកាតាប៊ូក៏មានលក្ខណៈពិសេសសម្រាប់ប្រភេទ Everglades ផងដែរ។

ចំពោះផ្នែកម៉ាស៊ីនវិញមិនច្បាស់ដែរថា Ford នឹងផ្តល់ជម្រើសម៉ាស៊ីនបែបណាដល់ Bronco Everglades។ ដោយរថយន្តនេះរំពឹងថានឹងត្រូវបានផ្តល់ជូនជាមួយនឹងម៉ាស៊ីនចំណុះ ២,៣ លីត្រ EcoBoost ទំហំ  ៤ស៊ីឡាំង ផលិតកម្លាំងបាន ៣០០ សេះ និងកម្លាំងរមួល ៤៤០ ញ៉ូតុនម៉ែត្រ ក៏ដូចជាម៉ាស៊ីនចំណុះ ២,៧ លីត្រ  EcoBoost V6 ដែលមានកម្លាំង ៣៣០ សេះ និងកម្លាំងរមួល ៥៦២ ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម