
ក្រុមហ៊ុន Ford ប្រចាំប្រទេសអូស្ត្រាលី បានប្រកាសថា នឹងបោះបង់ចោលម៉ាស៊ីនម៉ាស៊ូតទាក់បូ២ (bi-turbo) ចំណុះ ២,០លីត្រ ដ៏ល្បីល្បាញរបស់ខ្លួន ចេញពីរថយន្ត Ranger និង Everest ស៊េរីឆ្នាំ២០២៦។

ជាមួយគ្នានេះ Ford នឹងដាក់ជំនួសមកវិញ នូវម៉ាស៊ីនម៉ាស៊ូតទាក់បូ១ (Single-turbo) ចំណុះ ២,០លីត្រ ហើយអាចពង្រីកបន្ថែមដល់ម៉ាស៊ីនម៉ាស៊ូតទាក់បូ V6 ចំណុះ ៣,០លីត្រ ថែមទៀតផង។
សម្រាប់ម៉ាស៊ីនទាក់បូ១ នឹងបំពាក់មកជាមួយប្រព័ន្ធប៊ិចសាំងថ្មី ដែល Ford អះអាងថានឹងបង្កើនភាពធុន ក៏ដូចជា performance ឲ្យកាន់តែល្អប្រសើរជាងមុន ពោលគឺបង្កើនទាំងកម្លាំងសេះ និងកម្លាំងរមួល។ មិនតែប៉ុណ្ណោះ វាក៏នឹងមកជាមួយប្រអប់លេខអូតូត្រឹមតែ ៦វគ្គប៉ុណ្ណោះ ប៉ុន្តែ្កការបំពេញមុខងារវាដូចទៅហ្នឹងប្រអប់លេខអូតូ ១០វគ្គនៃម៉ាស៊ីនទាក់បូ២ (bi-turbo) ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ Ford មិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ អំពីការបោះបង់ចោលម៉ាស៊ីនម៉ាស៊ូត bi-turbo នេះឡើយ។ ប៉ុន្តែគេប៉ាន់ស្មានថា វាអាចពាក់ព័ន្ធនឹងការរឹតត្បិតនូវការបញ្ចេញផ្សែងនៃច្បាប់ Euro 7៕















