រថយន្ត Ford F-150 ដែលប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធនឹងបង្ហាញវត្តមានលើទីផ្សារនៅក្នុងឆ្នាំ ២០២២ ខាងមុខ ដែលគេរំពឹងថាវានឹងទទួលបានការគាំទ្រខ្លាំងដូចជារថយន្ត Ford F-Series នាពេលកន្លងមកយ៉ាងអ៊ីចឹង។
យ៉ាងណាក្ដីបើតាមការចុះផ្សាយរបស់ Detroit Free Press បានឲ្យដឹងអំពីសម្រង់សម្ដីរបស់ប្រធានក្រុមហ៊ុន Ford ប្រចាំនៅអាមេរិក ដែលបានបញ្ជាក់នាពេលបច្ចុប្បន្នក្រុមហ៊ុនមិនទាន់មានផែនការបន្ថែមប្រភេទអគ្គិសនីលើរថយន្តប្រភេទ Super Duty Trucks មានដូចជា Ford F-250, F-350 និង F-450 នោះទេ។
នេះមិនមានន័យថារថយន្តប្រភេទ Super Duty Truck ប្រើថាមពលអគ្គិសនីនឹងមិនមាននៅថ្ងៃខាងមុខនោះទេ គ្រាន់តែវាមិនស្ថិតនៅក្នុងផែនការបច្ចុប្បន្ន។ ការសម្រេចចិត្តមិនផលិតរថយន្តប្រភេទនេះទំនងជាមកពីហេតុផលពីរ ដែលទីមួយគឺបច្ចេកវិទ្យាអាគុយនាពេលបច្ចុប្បន្នមិនទាន់ដល់ចំណុចមួយដែលរថយន្តភីកអាប់ Super Duty Truck ត្រូវការ និងដោយសារអតិថិជនមិនសូវចាប់អារម្មណ៍លើរថយន្តប្រភេទនេះ ខុសប្លែកពី Ford F-150៕