
ក្រុមហ៊ុន Ford China បានបង្ហាញរូបភាពជាផ្លូវការរបស់រថយន្ត Ford Bronco ម៉ូឌែលប្រើអគ្គិសនីសុទ្ធ (BEV) និងម៉ូឌែលប្រើអគ្គិសនីលាយសាំង EREV (Extended-Range Electric Vehicle) ផលិតនៅប្រទេសចិន។ រថយន្តនេះនឹងត្រូវផលិតដោយក្រុមហ៊ុន Jiangling Motors (JMC) ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Ford ។
ខាងក្រោមនេះជាកម្រិតសមត្ថភាពរបស់រថយន្ដ Ford Bronco ផលិតនៅចិន៖
- Bronco BEV (ប្រើអគ្គិសនីសុទ្ធ)
- បំពាក់ប្រព័ន្ធបើកបរកង់ទាំងបួន (AWD) ម៉ូទ័រអគ្គិសនីខាងមុខអាចផលិតកម្លាំងបាន ១៣០kw ចំណែកម៉ូទ័រអគ្គិសនីខាងក្រោយអាចផលិតកម្លាំងបាន ២០២kw ដំណើររួមគ្នាអាចកម្លាំងសរុប ២៣២kW អាចបើកបរល្បឿនអតិបរមា ១៧០គីឡូម៉ែត្រក្នុងមួយម៉ោង។
- ប្រើប្រាស់អាគុយប្រភេទ Blade LFP (lithium-iron-phosphate) ទំហំ ១០៥.៤ kWh របស់ BYD។
- អាចបើកបរបានរយៈចម្ងាយ ៦៥០គីឡូម៉ែត្រ តាមស្តង់ដារវាស់ចម្ងាយ CLTC។
- មានបំពាក់មកជាមួយ Lidar នៅពីលើកញ្ចក់ខាងមុខ ដើម្បីគាំទ្រប្រព័ន្ធជំនួយការបើកបរ ADAS កម្រិតខ្ពស់។
- Bronco EREV ប្រើអគ្គិសនីលាយសាំង Extended-Range Electric Vehicle
- ដំណើរដារដោយម៉ាសុីនចំណុះ ១.៥ លីត្រ អាចផលិតកម្លាំងបាន កម្លាំង ១១០ kW ខណៈម៉ូទ័រអគ្គិសនីនៅផ្នែកខាងមុខម៉ូទ័រអាចផលិតកម្លាំងបាន ១៣០kw ម៉ូទ័រអគ្គិសនីនៅផ្នែកខាងក្រោយអាចផលិតកម្លាំងបាន ១៨០kW។
- បំពាក់អាគុយទំហំ ៤៣.៧ kWh ប្រើរអគ្គិសនីសុទ្ធអាចបើបបរបានចម្ងាយ ២២០គីឡូម៉ែត្រ តែបើប្រើអគ្គិសនីលាយសាំងអាចបើកបរបានចម្ងាយ ១ ២២០គីឡូម៉ែត្រ។
Ford Bronco ជារថយន្ត SUV ៥ កៅអី មានបណ្តោយប្រវែអ ៥ ០២៥ ម.ម, ទទឹង ១ ៩៦០ ម.ម, កម្ពស់ ១ ៨១៥ ម.ម និងប្រវែងគម្លាតកង់មុខក្រោយ ២ ៩៥០ ម.ម។ រថយន្តនេះត្រូវបានគេរំពឹងថានឹងដាក់លក់នៅប្រទេសចិនក្នុងត្រីមាសទី ៤ នៃឆ្នាំនេះ។ ក្រុមហ៊ុន Ford China មិនទាន់បានធ្វើអត្ថាធិប្បាយអំពីថាតើរថយន្តនេះនឹងត្រូវដាក់លក់នៅទីផ្សារក្រៅប្រទេសនៅពេលក្រោយឬអត់នោះទេ៕