
ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា JMC-Ford បានធ្វើការប្រកាសដាក់លក់នូវរថយន្តសេរ៊ីថ្មី Ford Bronco ប្រភេទអគ្គិសនីរបស់ខ្លួន មានតម្លៃលក់ចាប់ពី ៣២ ៣០០ដុល្លារ ដល់ ៣៩ ៨០០ដុល្លារប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ០២៥ ម.ម ទទឹង ១ ៩៦០ ម.ម កម្ពស់ ១ ៨២៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៥០ ម.ម។ វាដំណើរការដោយ៖
- ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ១៧៤សេះ និង ២៧១សេះ ផ្គួបជាមួយអាគុយទំហំ ១០៥,៤គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៥០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
- ម៉ាសុីនចំណុះ ១,៥លីត្រ turbocharged អាចផលិតកម្លាំងបាន ១៤៨សេះ ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ១៧៤សេះ និង ២៤១សេះ។ ក្នុងនោះ វាគឺអាចបើកបរបានចម្ងាយដល់ ២២០គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងសរុប ១ ២២០គីឡូម៉ែត្រ។

សម្រាប់ការរចនាវិញ វាមានការរចនាមិនខុសពីម៉ូឌែលផ្សេងៗនោះឡើយ ហើយវាក៏ទទួលបាននូវប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតខ្ពស់ ក៏ដូចជាប្រព័ន្ធ lidar លើដំបូល, ឧបករណ៍ចាប់សញ្ញាចំនួន ៣២ទីតាំង ព្រមទាំងបន្ទះឈីប Nvidia Orin-X ចំនួន២, អេក្រង់កម្សាន្ត Touchsrceen ទំហំ ១៥,៦អ៊ីញ និងអេក្រង់ AR-HUD ទំហំ ៧០អ៊ីញផងដែរ៕

















