Ford Bronco នៅតែដណ្ដើមបានម៉ូយរបស់ឡាន Jeep Wrangler

[ទីផ្សារបរទេស] រថយន្ត Ford Bronco និងរថយន្ត Jeep Wrangler ត្រូវបានគេចាត់ទុកថាជាគូប្រជែងដ៏ខ្លាំងក្លាមួយលើទីផ្សាររថយន្តនៅសហរដ្ឋអាមេរិក ហើយកាលពីខែកុម្ភៈកន្លងទៅ Ford បញ្ជាក់ថា Bronco បានដណ្ដើមអតិថិជនពី Wrangler បានកាន់តែច្រើន ទោះបីរថយន្តរបស់ខ្លួនកំពុងប្រឈមនឹងវិបត្តិខ្វះឈីបក្ដី។

បើប្រៀបធៀបទៅនឹងឆ្នាំ២០២១ រថយន្ត Bronco ទាំងពីរប្រភេទអាចបង្កើនចំនួនលក់បាន ១៣១% នៅក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០២២នេះ ខណៈដែលរថយន្ត SUV ទាំងអស់របស់ Ford មានកំណើនការលក់ ៥,៣%។ តាមនោះដែរ Ford បាននិយាយថា គូប្រជែងលេខមួយដែល Bronco ដណ្ដើមភ្ញៀវមកបានគឺរថយន្ត Jeep Wrangler។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើមើលលើខែកុម្ភៈតែមួយ Ford Bronco Sport អាចលក់ចេញបាន ១០ ២៨៥គ្រឿង ចំណែក Bronco ធម្មតាអាចលក់ចេញបាន ៥ ៧១៥គ្រឿង។


ក្រុមហ៊ុន Jeep នៅមិនទាន់ប្រកាសចំនួនលក់ប្រចាំខែកុម្ភៈនោះទេ ដូចនេះគេនៅមិនទាន់មានតួលេខសម្រាប់ប្រៀបធៀបនៅឡើយ។ យ៉ាងណាក្ដី Jeep Wrangler ទំនងជាពិបាកនឹងយកឈ្នះលើការប្រកួតប្រជែងជាមួយ Ford Bronco ដោយសាររថយន្ត Bronco គ្រោងបន្ថែមភាពទាក់ទាញច្រើនសន្ធឹកសម្រាប់ម៉ូដែលឆ្នាំ២០២៣ខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម