មកមើលរូបភាពក្រៅផ្លូវការដែលបង្កើតដោយ Kolesa បន្ទាប់ពី Ford បញ្ចេញវីដេអូរួចមក

បន្ទាប់ពីក្រុមហ៊ុន Ford បានបង្ហាញចេញនូវវីដេអូ និងរូបភាព​ teaser នៃរថយន្ត Everest ស៊េរីថ្មី ២០២៣ ជំនាន់ថ្មី កាលពីកន្លងទៅនេះ ហើយបច្ចប្បន្ននេះ Kolesa.ru ក៏បានបង្ហាញនូវរូបភាព Render នៃរថយន្ត SUV កៅអី ៣ជួររបស់ក្រុមហ៊ុន Ford ដែលយកគំរូតាមនៃរថយន្តគំរូរថយន្តដែលបានបង្ហាញខ្លួននៅក្នុងវីដេអូ។

ខណៈពេល Everest ជំនាន់ថ្មីនេះ នឹងត្រូវផលិតឡើងដដោយផ្អែកលើរថយន្តភីកអាប់ Ranger ដូចនេះពុំមានអ្វីដែលត្រូវភ្ញាក់ផ្អើលនោះឡើយ​ សម្រាប់ការឌីហ្សាញរថយន្ត Ford Everest ស៊េរីថ្មីនេះ​ ជាក់ស្តែងនៅផ្នែកខាងមុខនៃរថយន្តមានការឌីស្សាញដូចគ្នាស្ទើរតែទាំងស្រុង លើកតែភាពខុសគ្នាទៅលើកាង និងរបាការពារប៉ុណ្ណោះ។ បន្ថែមទៅលើផ្នែក D-pillar ដែលបានភ្ជាប់មកជាមួយកៅអីចំនួនពីរ ដែលជាអត្តសញ្ញាណនៃរថយន្ត SUV កៅអី ៣ជួរ ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកផ្នែកខាងក្រោយ គេឃើញថាវាបានទទួលការឌីស្សាញថ្មីទៅលើកាង និងជាពិសេសគឺស្តុបក្រោយ ដោយអូសជាបន្ទាត់ចុះមកក្រោម ខណៈម៉ូឌែលបច្ចុប្បន្នមានរូបរាងមូល។

យ៉ាងណាមិញបច្ចប្បន្ននេះចំពោះរថយន្ត Ford Everest មិនទាន់មានព័ត៌មានណាបង្ហាញអំពីម៉ាស៊ីននេះទ្បើយទេ។ ប៉ុន្តែវាត្រូវបានគេរំពឹងថាយកគំរូស្រដៀងនឹងរថយន្តភីបអាប់ Ranger។ បន្ថែមពីនេះគេរំពឹងថាវានឹងប្រើប្រាស់ជម្រើស ២ ម៉ាស៊ីនម៉ាស៊ូត ២.០ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ាស៊ីនម៉ាស៊ូត ៣.០ លីត្រ V6 turbo ថ្មីផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម